ទស្សនាទិដ្ឋភាពបូជាសពអតីតអ្នកមុជទឹកកងទ័ពជើងទឹកប្រទេសថៃ ដែលបានស្លាប់ក្នុងការសង្គ្រោះក្មេងៗទាំង១៣នាក់ (មានវីដេអូ)
សីហា
-

ថៃ៖ ក្នុងយុទ្ធនាការណ៍សង្គ្រោះ ក្រុមកីឡារករទាំង១៣នាក់ដែលជាប់រូងល្អាងភ្នំថាំហ្លួង ប្រទេសថៃ បានបន្សល់ទុក្ខនូវសោដនាកម្មមួួយ ដោយអតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃ លោក Saman Kunan ត្រូវបានបាត់បង់ជីិវិតក្នុងហេតុការណ៍នោះ។

ដំណឹងនេះបានធ្វើឲ្យអ្នកគ្រប់គ្នា មានការសោកស្ដាយជាខ្លាំង ហើយដើម្បីឲ្យសាកសមនឹងភក្ដីភាពដែលលោក បានធ្វើពលីកម្មក្នុងបេសកម្មជួយក្មេងៗទាំងនោះ ខាងអាជ្ញាធរថៃ ក៏បានរៀបចំពិធីបុណ្យសពជូនលោក យ៉ាងអធិកអធម នឹងបានដាក់ងារលោកជា បុព្វបុរសសង្គ្រោះក្រុមជ្រូកព្រៃ ទៀតផង។
ជាក់ស្ដែង នៅថ្ងៃនេះ ក្រុមអ្នករៀបចំក្នុងកម្មវិធីសពរបស់លោក Saman Kunan ក៏បានសម្រចចិត្តប្រារព្ធពិធីបូជាសពនៅយប់នេះ ដោយក្នុងពិធីទាំងមូល មានការចូលរួមពីបណ្ដាភ្ញៀវកិត្តិយសជាច្រើន រួមទាំងមន្ត្រីរាជការផងដែរ។
ក្នុងនោះអ្នកចូលរួមទាំងអស់ ក៏មិនភ្លេចសម្ដែងក្ដីទុក្ខសោកជាខ្លាំង ព្រោះតែមិននឹកស្មានថាលោក Saman Kunan ត្រូវបាត់បង់ជីិវិតទាំង ក្នុងបេសកម្មសង្គ្រោះនេះនោឡើយ។
គួរបញ្ជាក់ផងដែរថា លោក Saman Kunan បានបាត់បង់ជីិវិតនៅតាមផ្លូវ ពេលមុជចាកចេញពីរូងល្អាងភ្នំថាំហ្លួង ដោយសារតែកង្វះអុកស៊ីសែន បន្ទាប់ពីរូបលោកបាននាំយកគ្រឿងផ្គត់ផ្គង់មួយចំនួន ឲ្យក្រុមជួយសង្គ្រោះដទៃ និងក្មេងរងគ្រោះ៕ ខាងក្រោមនេះជាវីដេអូ ក្នុងពិធីបូជាសពរបស់លោក Saman Kunan ៖
[caption id="attachment_87243" align="aligncenter" width="759"]
Rescue personnel work at the Tham Luang cave complex in the northern province of Chiang Rai, Thailand July, 2018 in this still image taken from a video obtained from social media. THAI NAVY SEAL/via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. NO RESALES. NO ARCHIVES.[/caption]