ស្មានតែមានរឿងអីធំ គ្រានតែមីសោះ!!! ប្រពន្ធ​ឲ្យ​ប្ដី​ហូប​ម្ហូប​សល់​ពី​ព្រឹក ប្តី​មិន​ហូប សុំ​លុយ​ប្រពន្ធ​ទៅ​ទិញ​មី​ឆុង​ហូប តែ​ប្រពន្ធ​មិន​ឲ្យ ទ្រាំមិនបានដាល់ប៉ុន្មានដៃ បែកភ្នែកឆ្វេងរងរបួសធ្ងន់
-

កោះកុងៈ កាលពី​វេលាម៉ោង១០យប់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ៤ ដង់ទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង សមត្ថកិច្ចប៉ុស្តិ៍នគរបាល​ដងទង់​ ធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាប្ដីជនជាតិ​ឥស្លាម តាមពាក្យបណ្ដឹងរបស់ស្រ្ដីជាប្រពន្ធ ដោយបុរសខាងលើបានប្រើ​អំពើហិង្សា បណ្ដាល​ឲ្យ​ស្រ្ដីរងគ្រោះរបួស​ក្រោម​ភ្នែក​ខាងឆ្វេងធ្ងន់ធ្ងរ។

ប្ដី​ប្រពន្ធ​ជនជាតិខ្មែរ​ឥស្លាម១គូ ខាងលើមាន​ឈ្មោះ សុះ ម៉ើ​ត អាយុ៣៣ឆ្នាំ ជនជាតិ​ចាម មុខរប​លក់ដូរ ប្រពន្ធ​ឈ្មោះ រូ​ន អៃ​សះ អាយុ៣៥ឆ្នាំ ជនជាតិ​ចាម មុខរប​លក់ដូរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ មូលហេតុ​គឺ ប្រពន្ធ​ឲ្យ​ប្ដី​ហូប​ម្ហូប​សល់​ពី​ព្រឹក ប្តី​មិន​ហូប ហើយ​សុំ​លុយ​ប្រពន្ធ​ទៅ​ទិញ​មី​ឆុង​ហូប តែ​ប្រពន្ធ​មិន​ឲ្យ​ក៏​កើតរឿង​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ប្តី​ក៏​វាយ និងទាត់​ធាក់​ជាច្រើន​ដៃ​ជើង បណ្តាល​ឲ្យ​ប្រពន្ធ​មាន​របួស​ក្រោម​ភ្នែក​ខាងឆ្វេង ។