យីអាកូន​រមិលគុណ​ យក​ដំបង​វាយ​ឪពុក​បង្កើត​ បណ្តាល​ឲ្យ​របួសធ្ងន់ធ្ងរ ​បែកក្បាល​ដួល​លើដី
-

បាត់ដំបងៈ ​កាលពី​រសៀល​ថ្ងៃទី១៤ ខែកក្កដា ​ឆ្នាំ២០១៨ មានករណីអំពើហឹង្សា ដោយកូន​រមិលគុណ​បាន​យក​ដំបង​វាយ​ឪពុក​បង្កើត​ បណ្តាល​ឲ្យ​របួសធ្ងន់ធ្ងរ ស្ថិតនៅ​ក្នុង ភូមិ​បាណន់​ ឃុំ​ក​ន្ទឺ២ ស្រុក​បាណន់ ខេត្តបាត់ដំបង។

កូន​អក​ត្ត​ញ្ញូខាងលើ​មានឈ្មោះ​ ដាំ​ វីរៈ ​ភេទ​ប្រុស ​អាយុ៣០ឆ្នាំ ​នៅ​ភូ​មិឃុំ​កើតហេតុខាងលើ ត្រូវ​សមត្ថកិច្ច​ ​ស្រុក​បាណន់​ ចាប់​វ៉ៃខ្នោះ​។ ចំណែក​ឪពុក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ ឌិ​ប ដាំ​ អាយុ៦១ឆ្នាំ ​រស់នៅ​ភូមិ​​ឃុំ​ជាមួយគ្នា ​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ដួល​លើដី។ ជនសង្ស័យត្រូវបាន កងរាជអាវុធហត្ថ​ ស្រុក​បាណន់​ ​បំពេញ​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់៕