ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ ក្នុង​ការទិញ​ស្រា​សមក​ពិសា ព្រោះមានមនុស្ស៣នាក់ត្រូវបានស្លាប់ និង៥៩នាក់ទៀត កំពុងបញ្ជូនទៅ​សង្គ្រោះបន្ទាន់
-

ក្រចេះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការទិញ​ស្រា​សមក​ពិសា ត្រូវ​ទិញ​ស្រា​មាន​ប្រភព​ច្បាស់លាស់ មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ និង​សូមមេត្តា​ពិសា​ក្នុង​កម្រិត​ទាប​បំផុត។ បន្ទាប់ពី​កើតហេតុ​ករណី​ពុល​ស្រា​ខាងលើ កម្លាំង​ជំនាញ​ខេត្តក្រចេះ បាន​ចុះ​បិទ​ទីតាំង​ផលិត​ស្រាស​មួយកន្លែង​របស់​ឈ្មោះ ស្រស់ ធា ភេទ​ប្រុស អាយុ៤៩ឆ្នាំ ជា​បណ្ដោះអាសន្ន ។

រហូតដល់​ត្រឹម​ម៉ោង៥ៈ០០នាទី​ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ចំនួន​អ្នកស្លាប់​បាន​កើន​ដល់៣នាក់​ហើយ ក្នុងនោះមាន​ស្រី២នាក់ បុរស​ម្នាក់ ខណៈ​ប្រជាពលរដ្ឋ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​សរុប៥៩នាក់ ស្រី​មាន​ចំនួន១៧នាក់។ ដោយ​អាកា​រៈ​​រោគសញ្ញាស្រដៀងៗគ្នា អស់កម្លាំង ណែន​ទ្រូង ឈឺក្បាល ព្រឹល​ភ្នែក និង​វិលមុខ ហើយ​ក្នុងចំណោម​អ្នកជំងឺ​ទាំងអស់នេះ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំនួន៦នាក់ ស្រី​ម្នាក់។