ចូលរួមរំលែកទុក្ខ!!! ព្រះសង្ឃ​មួយអង្គ​ ​កំពុង​តាំងសមាធិ ស្រាប់តែខ្យលគ ដាច់ផ្ងារទៅក្រោយ បណ្ដាលឲ្យសុគតភ្លាមៗ
-

ខេត្តសៀមរាបៈ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ មាន ព្រះសង្ឃ​មួយអង្គ​បាន​សុគត នៅពេល​កំពុង​តាំងសមាធិ​អាស្រម​ពើង​តា​គុយ ស្ថិតក្នុង​ភូ​បិទ​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

សមត្ថកិច្ច​បានអោយដឹង​ថា ព្រះ​ស​ង្ស​រងគ្រោះ ព្រះនាម ពេជ្រ សុខ​អម មាន​ព្រះ​ជន្ន ៣៧ឆ្នាំ មាន​ស្រុកកំណើត ឃុំ សង្កាត់​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ (ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា បណ្តាលមកពី​ខ្យល់គ )។ ក្រោយ​ពិនិត្យ​និង​កោសល្យវិច័យ សាកសព​បាន​យកទៅ​តំកល់ទុក​រងចាំ​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ៕