ពិតជាកូនល្អមែន!!! គ្រាន់ឪពុកនិយាយណែនាំ កុំឲ្យដើរផឹកសុី ភ្លេចការងារផ្ទះសោះ ស្រាប់តែទៅដាល់ឪពុកមួយដៃហើយ កាប់បំផ្លាញ់ម៉ូតូកង់៣ទៀត
ខេត្តកណ្ដាលៈ កាលពីវេលាម៉ោង១៤ៈ៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីបង្កហឹង្សាមួយ ដោយកូនប្រុសតិច្ឆានស្រវឹងស្រា បានវាយកំទិចទ្រព្យសម្បត្តិក្នុងផ្ទះ ស្ថិតនៅចំណុចភូមិក្បាលកោះតូច ឃុំតាលន់ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះទាំង២នាក់មានឈ្មោះនួន នឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាឪពុក) មានស្នាមហើមមាត់ចំនួន ០១កន្លែង។ រីឯម្នាក់ទៀតមានឈ្មោះអ៊ុត វង្ស ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់៣ (ជាមាបង្កើតជនសង្ស័យ) អ្នកទាំង២មានទីលំនៅៗភូមិកើតហេតុខាងលើ។ ចំណែកឯជនសង្ស័យមានឈ្មោះនឿន លីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកើតហេតុខាងលើ ។ ទ្រព្យសម្បត្តិខូចខាត់រួមមានៈ ខូចខាតម៉ូតូនិងរុឺម៉កកង់ ស្នាមកាប់ដាច់កៅស៊ូកង់មុខ ចំនួន១កន្លែង ស្នាមបែកក្បាលម៉ូតូ ចំនួន១កន្លែង និងស្នាមបែកស្តុបរុឺម៉កក្រោយ ចំនួន១កន្លែង(ជារបស់ឈ្មោះអ៊ុត វង្ស) ។ មូលហេតុមកពីរ ខឹងឪពុកនិយាយណែនាំ កុំឲ្យដើរផឹកសុី ភ្លេចការងារផ្ទះ ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។