កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី ចាប់រំលោភ កុមារីរងគ្រោះម្នាក់និងគម្រាមសម្លាប់
-

បន្ទាយមានជ័យៈ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ស.ស.ត ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាពូរបស់កុមារីរងគ្រោះឈ្មោះ ឈ.ដ.ល ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះប្រាក់ សុធា ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិឃុំ កើតហេតុខាងលើ ។ ក្នុងករណី ចាប់រំលោភ កុមារីរងគ្រោះនិងគម្រាមសម្លាប់ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថាតាមការបំភ្លឺរបស់កុមារីរងគ្រោះ បានបញ្ជាក់ថា កុមារីរងគ្រោះ និងជនសង្ស័យ ធ្លាប់ស្គាល់គ្នា និងមានទំនាក់ទំនងជាមួយគ្នា តាមរយៈបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានលួងលោមកុមារីរងគ្រោះ ទៅជួបដល់ក្នុងបន្ទប់ជួលរបស់គេ និងបានបង្ខំអោយរួមភេទជាមួយគេ រហូតបានសម្រេច១លើក ថែមទាំងនិយាយមិនអោយកុមារីរងគ្រោះប្រាប់អ្នកណាអោយដឹងឡើយ បើមិនដូច្នោះជនសង្ស័យនិងសម្លាប់នាងចោល ទើបពេលកើតហេតុភ្លាមៗ កុមារីរងគ្រោះមិនហ៊ាន និយាយប្រាប់ម្តាយ និងយាយរបស់នាងទេ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទើបកុមារីរងគ្រោះហ៊ានបង្ហើបប្រាប់ម្តាយ និងយាយរបស់នាង ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានលួងលោមកុមារីរងគ្រោះ ទៅដល់បន្ទប់ជួល ហើយបានធ្វើសកម្មភាពថើប ច្របាច់សុដន និងលេងប្រដាប់ភេទកុមារីរងគ្រោះប្រាកដមែន តែមិនបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះដូចការចោទប្រកាន់នោះទេ ។