បុរសម្នាក់ចង់ដោះដៃចោលសង្សារ ទាំងដែលនាងមានកូនរបស់ខ្លួននៅផ្ទៃ....
ភ្នំពេញ៖ មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ដោយនារីម្នាក់ បានអះអាងខ្លួនឯងថា «ជាគ្រូពេទ្យ» បានលង់ស្រលាញ់ជាមួយបុរសម្នាក់ រហូតមានផ្ទៃពោះមួយខែហើយ ហើយបុរសរូបនោះ ចង់ដោះដៃចោលរូបនាង ទាំងដែលមាននាងមានកូននៅក្នុងផ្ទៃ កាលពីវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៨៨ នៅចំណុចក្រោយវិទ្យាល័យព្រះយុគន្ធរ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។ ប្រភពពីមាននារីគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា "គាត់ជាមួយសង្សារដែលរស់នៅជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយធ្លាប់មានកូនជាមួយគ្នា២ដងមកហើយ ប៉ុន្តែលើកទី១បានទម្លាក់ចោល ។ ហើយនេះគឺជាលើកទីពីរហើយដែលគាត់មានផ្ទៃពោះ៕
ដោយ៖ និស្ស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។