អាណិតណាស់...ព្រោះតែគ្មានលុយឲ្យយកកូនទៅពេទ្យ សំងំយប់ឈឺចាប់ ពេលដែលកូនប្រុស ស្រែកយំឈឺចាប់ ធ្លាក់ពីលើផ្ទះ....
-

ជីវិតដ៏កំសត់របស់ប្អូនម្នាក់ដែលបានបាក់ដៃតាំងពីតូច ហើយឪពុកម្តាយមិនមានលទ្ធភាពយកប្អូនទៅព្យាបាល បានត្រឹមតែអាណិតកូនដែលកំពុងតែស្រែកឈឺចាប់ និងមិនអាចធ្វើអ្វីបានដូចមុន ចង់លេងក៏លេងមិនកើត។ បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង បានរៀបរាប់ថា "ព្រឹកថ្ងៃ ពុធ ទី ១៨ ខែកក្កដា នេះ ខ្ញុំបាទនឹងនាំយកមូលនិធិ វគ្គ ០២ ដែលទទួលបានការឧបត្ថម ពីបងប្អូនសប្បុរសជន ដើម្បីនាំយកជូនដល់ក្រុមគ្រួសារ ក្មួយប្រុស ដែលបាន ធ្លាក់ពីលើផ្ទះ បាក់ដៃ នៅខេត្ត បន្ទាយមានជ័យ ក្រុងប៉ោយប៉ែត"។

ប្រភព៖ ធន ម៉េងហ៊ាង