ជួយរកយុត្តិធម៏ឲ្យខ្ញុំផង...មន្ទីរពេទ្យឯកជន «ទំនើប» គ្មានទំនួលខុសត្រូវ តើមានមនុស្សប៉ុន្មានដែលជួបបញ្ហាមួយនេះ?...
-

បើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Sophana Man ត្រូវជាស្វាមីកើតទុក្ខមិនសុខមិនសុខចិត្តត្បិតគ្រូពេទ្យនៅមន្ទីរពេទ្យឯកជន «ទំនើប» កាត់ស្បូនភរិយាដោយគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីសម្រាលកូនរួច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។ នៅក្នុងគណនីរបស់បងប្រុសបានរៀបរាប់ថា "សូមបងប្អូនជួយរកយុត្តិធម៏ដល់គ្រួសារខ្ញុំផង?????? តើមានប្រជាជនប៉ុន្មាននាក់ជួបបញ្ហាអយុត្តិធម៏ដូចគ្រួសារខ្ញុំនៅក្នុងមន្ទីរពេទ្យមួយនេះ? (វះកាត់ស្បូនប្រពន្ធខ្ញុំចោលដោយគ្មានមូលហេតុបន្ទាប់ពីសំរាលកូនរួច) កាលពីថ្ងៃទី០៦ ខែ០៧ ឆ្នាំ២០១៨ នៅវេលាម៉ោង១០យប់ ប្រពន្ធខ្ញុំបានសំរាលកូនរួចកាត់ទងផ្សិតបន្ទាប់មកក្រុមគ្រូពេទ្យសំអាតប្រពន្ធរបស់ខ្ញុំ មិនដឹងជាមានបញ្ហាអ្វីទេ? គ្រូពេទ្យមកប្រាប់ខ្ញុំថា ត្រូវតែកាត់ស្បូនរបស់ប្រពន្ធខ្ញុំព្រោះមានដុំសាច់ក្នុងស្បូន។ បន្ទាប់ពីវះកាត់រួចភ្លាម ខ្ញុំបានសួររកស្បូននឹងដុំសាច់ដែលបានកាត់យកមកអោយខ្ញុំ ប៉ុន្តែគ្រូពេទ្យបានប្រាប់ខ្ញុំថាបោះចោលស្បូននឹងដុំសាច់បាត់ហើយ ចំលេីយនេះខ្ញុំនឹងក្រុមគ្រួសារមិនអាចទទួលយកបាននោះទេ ព្រោះគ្រូពេទ្យថាមានដុំសាច់ក្នុងស្បូនទើបឈានដល់កាវះកាត់។ ខ្ញុំសង្ស័យថា៖ ១/ ផ្តល់ព័ត៏មានមិនពិតដោយភូតកុហក់ថាមានដុំសាច់ក្នុងស្បូន តែក្រោយកាវះកាត់មិនបានផ្តល់លទ្ធផលក៏ដូចជាភស្តុតាង (ស្បូននិងដុំសាច់) ២/ ក្រុមគ្រូពេទ្យក្នុងពេលលូកសំអាត បានធ្វើអោយដាច់ រលាត់ រឺរហែកដែលនាំអោយមានរបួសដល់ស្បូន និងអាចប្រឈមដល់អាយុជីវិតរបស់ប្រពន្ធខ្ញុំនិងព្យាយាមផ្តល់ព័ត៏មានមិនពិតអោយខ្ញុំផ្តិតមេដាយដើម្បីឈានដល់កាវះកាត់ស្បូនតែម្តង តើដុំសាច់និងស្បូនប្រពន្ធខ្ញុំនៅឯណា? តើឯកសារទាំងអស់ពាក់ព័ន្ធនឹងប្រពន្ធនិងកូនរបស់ខ្ញុំ នៅឯណា? តើទង្វើនេះតើបងប្អូនទាំងអស់ទទួលយកបានទេ? សូមបងប្អូនជួយ Share ផង?????? សូមមេត្តាជួយផ្តល់យោបល់ រឺជាមតិដល់រូបខ្ញុំបាទផង????ដោយក្តីអនុគ្រោះ????"។ ទន្ទឺមនឹងនោះផងដែរក៏មានម្ចាស់គណនីហ្វេសប៊ុកមួយបានបង្ហើបប្រាប់ថា "បើពេទ្យផ្សេងខ្ញុំជឿ តែបើពេទ្យនេះខ្ញុំពិបាកជឿបន្តិច ព្រោះយាយខ្ញុំទៅព្យាបាលតែពេទ្យនេះរហូត សេវាកម្មល្អ ពេទ្យយកចិត្តទុកដាក់ អ៊ីចឹងពិបាកជឿខ្លាំងណាស់! សុំទោសនឹងចូលរួមសោកស្ដាយចំពោះខាងគ្រួសារបងប្រុសផង តែនេះជាយោបល់របស់ខ្ញុំ"៕

ប្រភព: Sophana Man