សង្សាមួយគូរ​រួមរស់​ជាមួយគ្នា​អស់រយះពេល២ឆ្នាំ ខាងស្រីមានផ្ទៃពោះ ខាងប្រុសចង់ដោះដៃចោល មិនទទួលខុសត្រូវ រហូតថ្នាក់ឈ្លោះគ្នាផ្អើលពេញផ្លូវ ត្រូវសមត្ថកិច្ច...
-

រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ បន្ទាប់ពីបានលង់ចិត្តបង់ប្រាណរួមរស់នៅជាមួយបុរសម្នាក់ អស់រយៈពេល២ឆ្នាំ រហូតដល់ពេលនេះ នាង មានផ្ទៃពោះជាង១ខែ ខាងប្រុសចង់ដោះដៃមិនទទួលខុសត្រូវ ទើបបណ្ដាលឲ្យភាគីទាំងសងខាងឈ្លោះប្រកែកយ៉ាងខ្លាំង រហូតឈានដល់ខាងប្រុសវាយនារីដែលមានផ្ទៃពោះ១ខែនោះផ្អើលពេញផ្លូវទៀតផង។

ជម្លោះពាក្យសម្តីរហូតដល់មាន អំពើហិង្សាវាយគ្នាផ្អើលពេញផ្លូវ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅម្ដុំក្បែប៉ុស្ដិ៍បឹងកេងកងទី២ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រវាងគូសង្សារទាំងពីរនេះ ដោយខាងនារីជាសង្សារយើងសុំមិនបង្ហាញអត្តសញ្ញាណនោះទេ ចំណែកឯបុរសជាសង្សារមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះដែរ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មូលហេតុដែលនាំឲ្យនាង និងគូស្នេហ៍ឈ្លោះគ្នានៅតាមដងផ្លូវនេះ ដោយសារតែបុរសជាសង្សារ ប្រើលិ្បច លួងលោម យកខ្លួនប្រាណនាង រួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ រយៈពេល២ឆ្នាំ រហូតដល់នាងមានផ្ទៃពោះម្ដងមហើយ តែបានយកចេញ ហើយនេះជាលើកទី២ដែលមានផ្ទៃពោះជាង ១ខែ ដោយសង្សារបស់នាងមានសង្សាថ្មី ដោះដៃចេញពីនាង ចេះតែគេចមុខពីនាង លុះដល់ពេលនាងតាមមកទាន់ និងជួបបុរសជាសង្សារ ហើយនាងទាមទារឲ្យបុរសរូបនោះទទួលខុសត្រូវ តែបុរសនោះមិនព្រម ទើបកើតជាជម្លោះពាក្យសម្តី រហូតដល់មានការប្រតាយប្រតប និងឈានដល់ភាគីខាងប្រុសវាយភាគីនារីជាសង្សារ បង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងបឹងកេងកងទី២ ខណ្ឌចំការមន ។
ក្រោយពីមានការអន្តរាគមន៍សម្របសម្រួលពីកម្លាំងសមត្ថកិច្ចបាននាំអ្នកទាំងពីរ បានមកដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលបឹងកេងកង២ យ៉ាងណាមិញជុំវិញករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមពីភាគីទាំងពីរបានទេ ចំពោះដំណោះស្រាយបែបណាក៏នៅមិនទាន់ដឹងនៅឡើយទេ ៕
ដោយៈ ភារ៉ា