សេចក្តីជូនដំណឹង អជ្ញាធរស្រុក​ កំពង់សីលា ផ្អាកចរាចរណ៍មិនឲ្យរថយន្តធុនធំ បើកលើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ជាបណ្តោះអាសន្ន ព្រោះចំនួនទឹកភ្លៀង បានកើនឡើងខ្ពស់
-

សេចក្តីជូនដំណឹង អជ្ញាធរស្រុក​ កំពង់សីលា​ ខេត្តព្រះសីហនុ បានប្រកាសផ្អាកមិនអោយរថយន្តធុនធ្ងន់ បើកបរឆ្លងកាត់ត្រង់ចំណុចគីឡូម៉ែតលេខ ១១៦ លើផ្លូវជាតិលេខ៤ក្នុង​ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ចាប់ពីម៉ោង៥ៈ៣០នាទីល្ងាច ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៨នេះ ដោយសារចំនួនទឹកភ្លៀង បានកើនឡើងខ្ពស់ហូរកាត់ផ្លូវជាតិ​ ម្តុំខាងកើតស្ពានស្ទឹងសំរោង​ ចម្ងាយប្រហែល៥០ម៉ែត្រពីស្ពាន៕