កញ្ញា សុន ស្រីពេជ្យ ចូលពេទ្យទាំងយប់ ធ្វើឲ្យអ្នកគាំទ្របង្ហោះសារព្រួយបារម្ភយ៉ាងខ្លាំង...
-

កូនស្រីសំណព្វចិត្តរបស់តារាកំប្លែង លោក តា សង់ ស៊ីស កញ្ញា ស៊ុន ស្រីពេជ្រ កាន់តែបង្ហាញពីភាពផ្អែមល្ហែម ជាមួយនឹងគូស្នេហ៍កាន់តែខ្លាំងឡើងៗ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់គូស្នេហ៍របស់តារារូបនេះ បានបង្ហោះរូបភាពពីសន្លឹក​អមជាមួយនឹងពាក្យពេចន៍ថា "ជំងឺរាត្រី ចូលពេទ្យរាល់យប់ប្រពន្ធខ្ញុំ"។ ស្ថិតនៅក្នុងស្ថានភាពលើគ្រែពេទ្យ និងស្ថានភាពគួរឲ្យព្រួយបារម្ភខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាក្រុមគ្រួសារ របស់កញ្ញា។ ក្រោយពីបានឃើញរូបភាព ព្រមជាមួយនឹងសារដ៏ខ្លីនេះហើយ គេសង្កេតឃើញគូរស្នេហ៍មួយគូរនេះ ពិតជាមានការយកចិត្តទុកដាក់ជាមួយគ្នាខ្លាំងមែនទែន មិនត្រឹមតែប៉ុណ្ណោះ ទើបតែដឹងទេថាអ្នកទាំងពីរបានហៅគ្នាប្តីប្រពន្ធពេញមាត់តែម្តង។ យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើនជូនពរ ឲ្យកញ្ញាឆាប់ជាសះស្បើយផងដែរ។

ដោយ៖ និមល