បងស្រីម្នាក់ដៀលចំៗថា៖ ពៀរមានពិត​ បើថ្ងៃណាប៉ះចំប្អូនអ្នកឯង ចាំមើលលោកឯងគិតយ៉ាងណា? វត្តភ្នំច្រើនណាស់ ហេតុអីចាំបាច់មកបំផ្លាញមនុស្សស្រីល្អ ដែលជាភេទម្តាយចឹង???....
-

ក្រោយពីរឿងផ្ទុះឡើងពេញបណ្តាញសង្គម រវាងបុរសម្នាក់ជាមួយនឹងសង្សារបស់ខ្លួន ស្រលាញ់គ្នាដល់ទៅ២ឆ្នាំ ក្រោយមកក៏ដឹងថានាងមានកូន ក៏ចង់ដោះដៃចេញពីនាងទាំងដែលកូននៅក្នុងផ្ទៃនោះជាកូនរបស់ខ្លួន។ ទន្ទឹមនឹងមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏មានគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះសារថា "បើថាចង់ដោះដៃក៏ដោះដៃទៅប៉ុន្តែក៏គួររកមធ្យោបាយណាដែលល្អជាងនេះដែរ កុំធ្វើចរិកថោកទាបបែបនេះពេក អាថោកអាណិតគ្នាជាស្រីផង ព្រោះលោកឯងក៏មានប្អូនស្រីម្នាក់ដែរចុះបើប៉ះលើប្អូនអ្នកឯងម៉ែអ្នកឯងវិញតើមានអារម្មណ៍បែបណាអាសត្វនរក ???"។ ម្ចាស់គណនីហ្វេសប៊ុកក៏បានបន្ថែមទៀតថា "ហែងបើចង់ចឹងណាស់​ វត្តភ្នំម៉ាគគោកម៉េចហែងមិនទៅរកទៅ​ ហែងចាំបាច់ទៅបំផ្លាញមនុស្សស្រីល្អ? អាសត្វនរក​ មុខអាក្រក់ហើយ​ មាយាទឆ្កែទៀត​ ហែងចាំមើលពារវាគង់តែធ្លាក់លើមីស្រីដែលជាប្អូនហែងហ្នឹង​ បងប្អូនព្រួតវ៉ៃគ្នាចឹងម៉ង​ ម៉ាអាពូជនរក​ អាកូនឈាមថោក"

គួរបញ្ជាក់ផងដែរថា៖ នារីស្រស់ស្អាតម្នាក់ បន្ទាប់ពីបានលង់ចិត្តបង់ប្រាណរួមរស់នៅជាមួយបុរសម្នាក់ អស់រយៈពេល២ឆ្នាំ រហូតដល់ពេលនេះ នាង មានផ្ទៃពោះជាង១ខែ ខាងប្រុសចង់ដោះដៃមិនទទួលខុសត្រូវ ទើបបណ្ដាលឲ្យភាគីទាំងសងខាងឈ្លោះប្រកែកយ៉ាងខ្លាំង រហូតឈានដល់ខាងប្រុសវាយនារីដែលមានផ្ទៃពោះ១ខែនោះផ្អើលពេញផ្លូវទៀតផង។ ជម្លោះពាក្យសម្តីរហូតដល់មាន អំពើហិង្សាវាយគ្នាផ្អើលពេញផ្លូវ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅម្ដុំក្បែប៉ុស្ដិ៍បឹងកេងកងទី២ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រវាងគូសង្សារទាំងពីរនេះ ដោយខាងនារីជាសង្សារយើងសុំមិនបង្ហាញអត្តសញ្ញាណនោះទេ ចំណែកឯបុរសជាសង្សារមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះដែរ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មូលហេតុដែលនាំឲ្យនាង និងគូស្នេហ៍ឈ្លោះគ្នានៅតាមដងផ្លូវនេះ ដោយសារតែបុរសជាសង្សារ ប្រើលិ្បច លួងលោម យកខ្លួនប្រាណនាង រួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ រយៈពេល២ឆ្នាំ រហូតដល់នាងមានផ្ទៃពោះម្ដងមហើយ តែបានយកចេញ ហើយនេះជាលើកទី២ដែលមានផ្ទៃពោះជាង ១ខែ ដោយសង្សារបស់នាងមានសង្សាថ្មី ដោះដៃចេញពីនាង ចេះតែគេចមុខពីនាង លុះដល់ពេលនាងតាមមកទាន់ និងជួបបុរសជាសង្សារ ហើយនាងទាមទារឲ្យបុរសរូបនោះទទួលខុសត្រូវ តែបុរសនោះមិនព្រម ទើបកើតជាជម្លោះពាក្យសម្តី រហូតដល់មានការប្រតាយប្រតប និងឈានដល់ភាគីខាងប្រុសវាយភាគីនារីជាសង្សារ បង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងបឹងកេងកងទី២ ខណ្ឌចំការមន ។ ក្រោយពីមានការអន្តរាគមន៍សម្របសម្រួលពីកម្លាំងសមត្ថកិច្ចបាននាំអ្នកទាំងពីរ បានមកដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលបឹងកេងកង២ យ៉ាងណាមិញជុំវិញករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមពីភាគីទាំងពីរបានទេ ចំពោះដំណោះស្រាយបែបណាក៏នៅមិនទាន់ដឹងនៅឡើយទេ ៕ ដោយ៖ និមល