ជនបរទេសម្នាក់ពីរនាក់ អរគុណដល់បងចោរដែលបានចូលមកលួច របស់របរ នៅក្នុងផ្ទះគ្មានសល់...
-

ភ្នំពេញ៖ ជនជាតិបរទេសមួយក្រុមដែលបានមកធ្វើការស័គ្រចិត្តជួយដល់កូនខ្មែរ តែបែរជាជួបរឿងអកុសលត្រូវបានចោរធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្មត្តិគ្មានសល់។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា ជួប ស្វាន joub svan បានបង្ហោះវីដេអូឃ្លីបមួយទាក់ទងទៅនឹងជនបរទេសម្នាក់ ត្រូវបានចោរចូលគាស់ផ្ទះលួច កុំព្យូទ័រ កាមេរ៉ា និងរបស់មួយចំនួនទៀត ដោយនៅក្នុងវីដេអូជនជាតិបរទេសរូបនោះនិយាយជាភាសាខ្មែរថា "យប់មិញខ្ញុំមានបញ្ហាតិចតួចត្រូវចោរចូលផ្ទះលួចដូចជាទូរស័ព្ទ កុំព្យូទ័រ ហើយកាមេរ៉ាកានុងតម្លៃ១ពាន់"។ គាត់(ជនជាតិបរទេសរូបនោះបានបន្តទៀតថា "សូម​អ​គុ​​ណលោកចោរដែលយកតែរបស់មិនធ្វើបាបស្រីពីរនាក់ដែលនៅក្នុងបន្ទប់សូមសរសើរសូមអគុណខ្ញុំមិន​ខឹង ស្អប់​គា​​ត់ទេខ្ញុំយល់ ហើយប្រសិនជាបងប្អូនចង់ជួយគាត់ខ្ញុំនិងដាក់លេខទូរស័ព្ទនៅខាងលើ"។

មានវីដេអូ៖ ប្រភព៖ ជួប ស្វាន joub svan