រដ្ឋបាលខេត្តព្រះសីហនុ បាននិមន្តព្រះសង្ឃជាង១០០អង្គ ធ្វើពិធីសាសនាបួងសួង កុំអោយមានពលរដ្ឋរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ បន្ទាប់ពីពនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់
-

ខេត្តព្រះសីហនុៈ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ បាននិមន្តព្រះសង្ឃជាង១០០អង្គ ធ្វើពិធីសាសនាបួងសួង កុំអោយមានពលរដ្ឋរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ បន្ទាប់ពីពនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងនៅត្រង់ផ្លូវចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ក្រោមវត្តមានឯកឧត្តមយន្ត មីន អភិបាល ខេត្តព្រះសីហនុ ឯកឧត្តមចេវ គឹមហេង អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនិងប្រជាពលរដ្ឋច្រើនរូបទៀត។ ទោះជាយ៉ាងនេះក្តីឯកឧត្តមអភិបាលខេត្ត នៅតែអំពាវនាវ អោយពលរដ្ឋខិតខំគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយត្ន័ ទើបអាចកាត់បន្ថយគ្រោះថ្នាក់បាន៕