បន្ទាប់ពីដឹងដំណឹងមរណៈភាពរបស់លោក Saman Kunan ក្មេងៗទាំង១៣ សំដែងភាពសោកស្តាយ និងគូររូបគាត់ជាវីរៈបុរសរបស់ពួកគេ...(មានរូបភាព)
សីហា
-

យុវកីឡាករ១២នាក់និងគ្រូបង្វឹកបាល់ទាត់ម្នាក់ដែលត្រូវបានគេជួយសង្គ្រោះពីក្នុងល្អាងភ្នំថាមហ្លូងខេត្តឈៀងរ៉ៃប្រទេសថៃនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យទៅកាន់លំនៅឋានរៀងៗខ្លួន។នេះជាការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ទី១៤ខែកក្កដាឆ្នាំ២០១៨។

លោកPiyasakolSakolsatayadornបានបន្តថាក្មេងៗនិងក្រុមគ្រួសាររបស់ពួកគេអាចជួបជុំគ្នាបានជាធម្មតាបន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៨។ប៉ុន្តែអ្នកទាំង១៣ត្រូវស្ថិតក្រោមការតាមដានស្ថានភាពជាបន្តទៀត។
លោករដ្ឋមន្ត្រីបន្ថែមថាយុវកីឡាករ១២នាក់ដែលមានអាយុពី១១ទៅ១៦ឆ្នាំនិងគ្រូបង្វឹកដែលមានវ័យ២៥ឆ្នាំបានធូរស្បើយសុខភាពទាំងផ្នែករាងកាយនិងអារម្មណ៍។ ដោយឡែក ក្មេងៗទាំង ១២ និងគ្រូបង្វិករបស់ពួកគេ ហាក់មានសុខភាពរាងកាយ និងផ្លូវចិត្តបានល្អបន្តិច គ្រប់គ្រាន់ហើយ ក៏បានប្រាប់អំពី ការស្លាប់របស់ លោក Saman Kunan ដែលជាមនុស្សម្នាក់បានលះបង់ជិវិត ក្នុងការរំដោះ ពួកគេចេញពីរូងភ្នំ ជាក់ស្តែងគ្រាន់តែប្រាប់ភ្លាម
ពួកគេទាំងអស់បានទ្រហោយំ ស្រក់ទឹកភ្នែក ទាំងអស់គ្នាតែម្តង និងមានការគោរពយ៉ាងខ្លាំងចំពោះទឹកចិត្តនៃការលះបង់គ្មានអ្វីប្រៀបផ្ទឹមបានរបស់លោក Saman Kunan ។ ហើយក៏បានបង្ហាញរូបលោក Saman Kunan ដើម្បីបញ្ចាក់ពីទឹកចិត្តដឹងគុណចំពោះរូបលោកយ៉ាងខ្លាំងផងដែរ៕ ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោម៖