កំពុងតែជួបការលំបាក បែរជាមានជនឆ្លៀតឪកាស ប្រើគណនីហ្វេសប៊ុក របស់លោក ចាន់ សម័យ ដើម្បីរកផលប្រយោជន៍ទៅវិញ...
-

តារាចម្រៀងលោក ចាន់ សម័យត្រូវបានមហាជនជាច្រើន បានដឹងថា លោកកំពុងតែជួបនិងបញ្ហាជីវភាព​ ក៏ដូចជាមានជំងឺផងដែរនោះ។ ទន្ទឹមនឹងការដឹងលឺខ្ទរខ្ទៀរពេញបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែមានជនអនាមិក បានបង្ហើតគណនីហ្វេសប៊ុកដែលដាក់ឈ្មោះថា Chan Samai ដើម្បីធ្វើជាផលប្រយោជន៍របស់ខ្លួនទៅវិញ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា ស៊ូ ដាណេ បានរៀបរាប់ថា "share 1 សូមផ្តល់ដំណឹងប្រាប់ទៅ ម្ចាស់addmin ផេក chan samai នេះផង សាមីខ្លួនលោក ចាន់ សមយ័ មិនទាន់លាលោកទៅណាទេ សូមកុំឆ្លៀតឱកាស កេញចំនេញប្រជាប្រិយភាពដោយគ្មានការអៀនខ្មាស រៀនធ្វើអ្វីដែលចេញពីឧត្តមគិតិផ្ទាល់ខ្លួនផង បើចង់ជួយគាត់គឺជួយបង្កើតផេកអោយគាត់កាន់ខ្លួនឯងទៅ shit."។ យ៉ាងណាមិញ តារាចម្រៀងរូបនេះ សុំឲ្យបងប្អូនទាំងមេត្តាជួយស៊ែរបន្តផង​ដើម្បីឲ្យម្ចាស់គណនីបានដឹងខ្លួនផង៕

ដោយ៖ និមល