កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កៅ សីហា បានធ្វើការបង្ហោះរូបភាព ហើយទទួលបានការចែករំលែកតៗគ្នា ក្រោយពីឃើញម៉ូតសម្លៀកបំពាក់ថៃនៅក្នុង កម្មវិធី Miss Grand Thailand ២០១៨ ស្រដៀងទៅនឹងគំនូរដែលកូនម្នាក់បានគូរចឹងដែរ។ អ្នកដឹកនាំល្បីនៅក្នុងផលិតកម្មហង្សមាស ហាក់មិនសប្បាយចិត្តទាល់តែសោះពេលដែលឃើញបានបែបនេះ ដោយលោកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "បន្ទាប់ពីពិនិត្យលើឈុតរបស់ Miss grand Thailand 2018រួចមកក៏ឃើញឈុតមួយចំនួននេះវាមាន idea & concept ប្រហាក់ប្រហែល ឬដូចទាំងស្រុងទៅនឹងគំនូររបស់អ្នកច្នៃម៉ូដខ្មែរយើងបានគូរបង្ហោះកន្លងមកតាំងពីឆ្នាំមុន និងឆ្នាំកន្លងមក។ MISS GRAND THAILAND 2018ឆ្នាំនេះប៉ះឈុតចៃដន្យច្រើនពេកហើយ??"។ យ៉ាងណាមិញ ដោយសាររូបគំនូរនឹងឈុតសំលៀកបំពាក់មានឈុតខ្លះស្រដៀងគ្នា ហើយក៏មានឈុតខ្លះដូចគ្នាផងនោះធ្វើឲ្យកូនខ្មែរជាច្រើនមានការមិនពេញចិត្ត ព្រោះនេះជាការលួចចំលងដោយមិនបានសុំជាមុននោះ៕
ដោយ៖ និមល ប្រភព៖ Kao Seiha