មានដុងតែម្ដងប្អូនប្រុស!!! ចេញឆក់ភ្លាម ជាប់ឃ្នោះភ្លែតតែម្ដង
-

បាត់ដំបងៈ សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរវ័យក្មេង២នាក់ ចេញឆក់លើកដំបូង ភ្លាត់ស្នៀតជាប់ខ្នោះ បានសម្រេច ក្រោយធ្វើសកម្មភាពឆក់កាបូបជនបរទេស ដែលកំពុងធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង៧ៈ៥០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្បែរផ្សារលើ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ផុន សាន់ផេង អាយុ១៧ឆ្នាំ និងឈ្មោះ គង់ រតន: អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ រីឯជនរងគ្រោះឈ្មោះ រីប៊ីកា អាន់ ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិអង់គ្លេស។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ប្រាក់ចំនួន៤៥០០រៀល ប្រាក់ដុល្លារ៧ដុល្លារ និងផៅវ័របែងសាកថ្មចំនួន១៕