សូមកុំដាច់ចិត្តអូសរំលងអី...សូូមបងប្អូនជួយគាត់ទៅតាមលទ្ធភាពរបស់បងប្អូន មូលហេតុមកពីប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍...
-

សេចក្តីអំពាវនាវ ក្រុម "មូលនិធិទឹកចិត្តសប្បុរសធម៌" សូមធ្វើសេចក្តីអំពាវនាវដល់ព្រះករុណាគុណម្ចាស់ ញាតិញោម សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ព្រះមេត្តា មេត្តាជ្រាបថា: ក្រុម មូលនិធិទឹកចិត្តសប្បុរសធម៌ សូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយបរិច្ចាគថវិកាតាមលទ្ធភាពដែលអាចជួយទៅបាន។ ដើម្បីយកទៅជួយឧបត្ថម្ភដល់ប្អូនប្រុសតារា ដែលស្ថិតនៅភូមិពោធិ ឃុំព្រះបានជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដោយសារប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ ស្ថានភាពដូចមានក្នុងរូបនេះស្រាប់។ សូមបញ្ជាក់ផងដែរថា ប្អូនប្រុសតារា ក៏ជាអ្នកដើរជួយសង្គមម្នាក់ផងដែរតាមរយៈសកម្មភាពផ្សេងៗ។ អាស្រ័យហេតុនេះសូមសប្បុរសជនទាំងអស់មេត្តាជួយដោយសេចក្តីអនុគ្រោះ។ ពត៌មានបន្ថែមអាចឆាតមកផ្ទាល់បាន ឬ ទំនាក់ទំនងមកតាមរយៈលេខទូរសព្ទ ០៩៣ ៦១ ៥៣ ៣៧៕ បញ្ជាក់៖ ថ្ងៃបរិច្ឆេទ ត្រូវទៅគឺមិនទាន់កំណត់ទេ អាស្រ័យទៅលើចំនួនថវិកាដែលមូលនិធិទទួលបាន។ សូមអរព្រះគុណ និង អរគុណ។

ប្រភព៖ Chhairith Ork