អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកចរាចរណ៏ជាបណ្តោះអាសន្ន នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់ផ្លូវស្ពានគួរឲ្យបារម្ភ....(មានវីដេអូ)
-

ខេត្តព្រះសីហនុៈ នៅវេលាម៉ោង៥ៈ៣០ព្រឹក ថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកចរាចរណ៏ជាបណ្តោះអាសន្ន នៅលើផ្លូវជាតិលេខ៤ ព្រោះតែស្ថានភាពទឹកជំនន់ បានហូរកាត់ផ្លូវស្ពានគួរឲ្យបារម្ភ។ នៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចុះពីចំណោតលោកយាយម៉ៅពេជ្រនិល ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦,១០៧ ហើយពេលនេះទឹកបានហូរកាត់ពីលើស្ពានកំពស់ជិតមួយម៉ែត្រ ។មកដល់ម៉ោងជិត៨ព្រឹកនេះ ចរាចរណ៍ សមត្ថកិច្ចបានបិទផ្អាកជាបណ្តោះអាសន្នសិន ពេលទឹកស្រកទើបបើកដំណើរវិញ៕ មានវីដេអូខាងក្រោមៈ