ប្រទះឃើញម៉ូតូម៉ាក SCOOPY i គ្មានផ្លាកលេខមួយគ្រឿង ត្រូវបានបុរសម្នាក់ យកមកផ្លុងចោល ដោយមិនដឹងមូលហេតុ
-

ក្រុងព្រះសីហនុៈ សមត្ថកិច្ចអោយដឹងថា មានម៉ូតូមួយគ្រឿង គេដាក់ផ្លុងចោល កាលពីម៉ោង១០យប់ ថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុម៣ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុ (រំដួលជើងភ្នំ)។ បើតាមសមត្ថកិច្ចដែលស្រង់សម្តីសាក្សីពីពលរដ្ឋមកបញ្ជាក់ថា គេឃើញមនុស្សម្នាក់និងរថយន្តមួយគ្រឿង បើកបណ្តើរយកម៉ូតូនេះមកដល់ចំណុចខាងលើ ក៍បានទុកម៉ូតូចោលហើយឡើងជិះរថយន្តបាត់ទៅ។ ម៉ូតូម៉ាក SCOOPY i គ្មានផ្លាកលេខ ពណ៌ក្រហមមានកញ្ចក់មួយគូរ។ បច្ចុប្បន្នយកម៉ូតូមករក្សាទុកនៅស្នាក់ការអាវុធហត្ថ ទំនប់រលក៕