រតនគិរី៖ ក្មេងស្រីវយ័ ១៣ឆ្នាំម្នាក់ ចេញពីសាលារៀន ត្រូវជនមិនស្គាល់មុខស្ទាក់ ចាប់អូសចូលព្រៃ វាយអោយសន្លប់ រួចរំលោភបាន សំរេច គេចខ្លួនបាត់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិទុស្តិ៍ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ យុវតីរងគ្រោះឈ្មោះ ក.ដ.ក.ញ អាយុ១៣ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិឃុំកើតហេតុខាងលើ ក្រោយពីធ្វើសកម្មភាពរួចមកជនសង្ស័យបានគេចខ្លួនបាត់។ បើតាមសម្តីយុវតីរងគ្រោះបានប្រាប់ថា យុវតីរងគ្រោះបានចេញពីសាលារៀនដើរទៅផ្ទះ ដើរបានពាក់កណ្តាលផ្លូវ ក៏មានម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ក្រហម មានដឹកកញ្ជេ១ ឆ្នាំង១ ពីក្រោយមានភិនភាគរាងធាត់ខ្មៅខ្ពស់ ជិះម៉ូតូទៅហួស រួចហើយជិះត្រឡប់មកវិញក៏ឈប់ម៉ូតូនៅក្បែរខ្លួន ហើយទាញដៃចូលក្នុងព្រៃចន្ទីសកម្មភាពវាយទៅលើនាងចំនួន១០ដៃសន្លប់តែម្តង។ ក្រោយពីដឹងខ្លួន យុវតីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យភូមិឃុំមេប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍៕
ដោយៈ និស្ស