ជួយពិចារណាទាំងអស់គ្នា បងប្អូន!!! ធ្វើខុសហើយ នៅហៅបក្សពួកមកតដៃ បំណងរំដោះរថយន្ត ដឹកឈេីទៀត....(មានវីដេអូ)
-

ខេត្តរតនៈគីរី៖ ហេតុការណ៍ដ៏កក្រើកមួយនេះ បានកើតឡើង នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល លើផ្លូវជាតិលេខ៧៨អា ត្រង់ចំណុចលើទួលអូរត្រាវ ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតន:គីរី។

បើតាមការឲ្យដឹងពី លោក ទន់ វីរភាព មុខងារនាយរងផ្នែករដ្ធបាលព្រៃឈើ ស្រុកអូរជុំ ជាអ្នកចុះចាប់ផ្ទាល់ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា នៅក្នុងសកម្មភាព ចុះបង្រ្កាបនេះគាត់មានគ្នាពីរនាក់ បានឃាត់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដែលមានស្លាកលេខ កំពុងចាម ២A-៥៥៨៨ ពណ៌សរផ្ទុកឈើប្រភេទធ្នុង ពេញមួយឡានសាំយ៉ុង បំណងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ។
លោកបានបន្តទៀតថា ពេលដែលលោកបានឃាត់រថយន្តដឹកឈើនោះ ម្ចាស់រថយន្តមិនព្រមឈប់ នឹងបើកបន្តព្យាយាមរត់គេចដោយឃើញសកម្មភាព​ មេឈ្មួញធ្វើបែបនេះលោក ទន់ វីរភាព នាយរងផ្នែករដ្ធបាលព្រៃឈើអូរជុំ បានយកដែកស្រួចចាក់បំបែកកង់ឡានដឹកឈើ ស្រាប់តែមានក្រុមឈ្មួញដែលមានគ្នាជាច្រើននាក់ មកចាប់តោងដៃមេព្រៃមិនឲ្យចាក់កង់ឡាន នឹងរុញទ្រូងមេព្រៃឲ្យផ្ងារក្រោយ និងមានបក្សពួកខាងឈ្មួញឈើពីរទៅបីនាក់ទៀត តោងបំពង់ទីប គំរាមវៃមេព្រៃទៀតផង។
ប្រភពបន្តថា ខណ:នោះ លោកមេព្រៃបានចាក់កង់ឡានបែក ដូចបំណង ពេលនោះក្រុមឈ្មួញ បានដូរកង់ឡាន រត់ទៅមុខបន្តទៀត រួចមេព្រៃបានបើកឡានម៉ាកលុចសុីស៣៣០កាក់ឡានដឹកឈើបន្ត ពេលនោះក្រុមឈ្មួញ យកឡានសេរីទំនើប ២គ្រឿងទៀត មកគៀររថយន្តមេព្រៃដូចនៅក្នុងរឿងហូលីវ៉ូតអញ្ចឹង ហេតុការណ៍នេះធ្វើឲ្យ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរថយន្តលោកមេព្រៃ រងការខូចខាតដោយឆ្កូតថ្នាំខាងឆ្វេងយ៉ាងដំណំ។ លោក ទន់ វីរភាព បានអះអាងថា អត់មានរបួសធ្ងន់ធ្ងរទេ គ្រាន់តែគ្រិចកដៃខាងស្តាំ ពេលដេញគៀរគ្នា តែរថយន្តដឹកឈើរត់គេចបានតែជាង២០គីឡូ ក៏ចាប់បានវេលាម៉ោង៧យប់ ក្នុងថ្ងៃដដែល ត្រង់ចំណុចភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ ។ បច្ចុប្បន្ន វុត្ថុតាងឈើ និងរថយន្តយកមករក្សាទុក្ខនៅផ្នែករដ្ធបាលព្រៃឈើស្រុកបរកែវ។
លោក ទន់ វីរភាព បានបន្តទៀតថា មុននឹងឈានដល់ការបង្រ្កាបរថយន្តដឹកឈើនេះ បានមានការលំបាកខ្លាំង ដោយមានបទបញ្ជាពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបន្ថែមកម្លាំងមេព្រៃ ៧ទៅ៨នាក់ទៀត ទើបចាប់បាន ហើយលោកទន់ វីរភាព បានអះអាងថា មេឈ្មួញដែលជាម្ចាស់ឈើ និងរថយន្ត​ មានឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតន:គីរី។
បើតាមរបាយការណ៍ បានប្រាប់ថា ក្នុងករណីដូចគ្នាដែល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក៏មានរថយន្តសាំយ៉ុង ដឹកឈើដែលមានស្លាកលេខ ភ្នំពេញ ២A-០៩០៩ បានបុកជាមួយឡានក្រុមអ្នកសារពត៌មាន បណ្ដាលឲ្យបែកកញ្ចក់រថយន្ត និងកាំម៉ារីគូទស្វិត ចំនួន៤គ្រឿង របស់នាក់កាសែត ខូចខាតយ៉ាងដំណំ បច្ចុប្បន្ន សមកិច្ចប៉ូលិសស្រុកកូនមំុ យកមករក្សាទុក២គ្រឿង ឡាននាក់កាសែតចំនួន២គ្រឿងទៀត បើករត់គេចបាត់់ សមត្ថកិច្ចស្រុកកូនមុំ បានឲ្យដឹងថា នៅរសៀលថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៨ មានបងប្អូននាក់កាសែត ដែលជាម្ចាស់ឡាន មកសុំយករថយន្តគាត់វិញ តែសមកិច្ចមិនទាន់ប្រគល់ជូនទេ ដោយរង់ចាំថ្នាក់លើសិនបញ្ជារមកសិន ទើបហ៊ានប្រគល់ជូន។
ប្រភពៈ appdnew