ខ្យល់លាយភ្លៀងមួយមេធំ ធ្វើឲ្យមែកឈើធ្លាក់ចំម៉ូតូកង់បី បណ្ដោយឲ្យបុរសម្នាក់របួសធ្ងន់...
-

ភ្នំពេញ៖ កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីខ្យល់ និងភ្លៀងមួយមេបាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។ ករណីនេះអ្នកធ្វើដំណើរបានភ្ញាក់ផ្អើលមួយ ដោយមានទឹកភ្លៀង និងខ្យល់ មានឥទ្ធិផលរហូតដ៏ភ្លៀងមួយស្រាប់តែបាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដោយឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាប់ដឹកយកទៅសង្គ្រោះផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុហើយដើមឈើត្រូវបានអាជ្ញាធរកាត់យកចេញដើម្បីកុំឲ្យស្ទះចរាចរណ៍ផងដែរ ៕

ដោយ៖ សិស្ស