យីអាចោរនេះ ចង្រៃមែន!!! ឃើញគាត់ចឹងដែរ ដាច់ចិត្តយករបស់គាត់ ទៅកើត ចំជាចោរដាច់ដាបមែន
-

ភ្នំពេញៈ កាលពីម៉ោង១រសៀលថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរសំណង់អាណាធិបតេយ្យ វាលខ្សាច់​ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានករណីចោលឆក់ទូរស័ព្ទដៃ បុរសតឿរត់ម៉ូតូកងបីម្នាក់ កំពុងឈប់និយាយទូរស័ព្ទពេល គេខលមក ស្រាប់តែមានជនសង្ស័យម្នាក់ មកឆក់ទូរស័ព្ទដៃរបស់គាត់ ហើយរត់ចូលក្នុងម្ដុំផ្ទះមិនរៀបរយគេចខ្លួនបាត់ស្រមោល។ បុរសរងគ្រោះ ដែលត្រូវចោរឆក់យកទូរស័ព្ទទៅបាត់ មានឈ្មោះហុយ ចាន់សារ៉ាត់ អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូរឺម៉កកង់បី មានទីលំនៅក្បែវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕