កម្មវិធីជួបជុំគ្នា ដើម្បីអធិដ្ឋានដល់ប្រជាជនជប៉ុន​ ធ្វើឡើងនៅស្តាតចាស់ កុំភ្លេចទៅចូលរួមទាំងអស់គ្នា...
-

ក្រោយពីប្រទេសជប៉ុនជួបគ្រោះធម្មជាតិ ទឹកជំនន់ ដែលបណ្តាលឲ្យមនុស្សជាច្រើនអ្នកមានស្លាប់ និងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ធ្វើឲ្យមហាជនទូទាំងពិភពលោកសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ។ យ៉ាងណាមិញដោយមើលឃើញពីភាពសោកសៅ និងដឹងគុណចំពោះប្រទេសជប៉ុន ដែលតែងតែផ្តល់ជំនួយដល់កម្ពុជា ធ្វើឲ្យតារាជាច្រើន ក៏ដូចជាលោកតាន់ គឹមសួរ ដែលលោកអ្នកបានស្គាល់ថា​ ជាអ្នកដែលធ្វើវីដេអូអប់រំជាច្រើន និងទទួលបានការគាំទ្រពីសំណាក់បងប្អូនជាច្រើនផងនោះ ក៏បានបង្កើតកម្មវិធីជួបជុំគ្នាមួយ ដើម្បីអធិដ្ឋានដល់ប្រជាជនជប៉ុន។ ការធ្វើកម្មវិធីនេះ លោកក៏បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា "ពួកយើងបានត្រៀមរួចហើយសម្រាប់ទិវា អធិដ្ឋានដល់ប្រជាជនជប៉ុន (ថ្ងៃទី២០ កក្កដា ២០១៨ ម៉ោង៤ល្ងាច នៅស្តាតចាស់) 010934068/017466755 (Danin) 087262228/011643593(Rany) #PrayForJAPAN"។ នៅក្នុងនោះលោកក៏បានបន្ថែមទៀតថា "កុំភ្លេចចូលរួមទាំងអស់គ្នា។ តម្រូវពាក់អាវស និងមានទៀនមួយកែវ"។ ដំណឹងមួយនេះបានធ្វើឲ្យប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុនជាច្រើនមានការសប្បាយចិត្ត និងរំភើបចំពោះទឹកចិត្តរបស់បងប្អូនខ្មែរទាំងអស់៕

ប្រភព៖ Tan Kimsour