ចូលរួមអធិដ្ឋានទាំងអស់គ្នា ចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រទេសជប៉ុន ដោយសារគ្រោះធម្មជាតិ...
-

តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាជើងចាស់ នឹងទទួលបានស្នាដៃជាច្រើន ក្នុងវិស័យសិល្បះ ព្រមទាំងជាប្រធានសិល្បករ សិល្បការិនី ផងនោះ ដោយសារតែឃើញហេតុការណ៍ដ៏អាក្រក់ ដែលបង្កឡើងដោយគ្រោះធម្មជាតិ នៅប្រទេសជប៉ុន ធ្វើឲ្យមនុស្សជាច្រើនបានបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិផងនោះ អ្នកនាង និងមនុស្សជាច្រើនទៀតក៏បានសហការណ៍គ្នា ដើម្បីរៀប​ចំកម្មវិធីមួយនៅស្តាតចាស់ ដោយនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានលើកឡើងថា "ព្រឹត្តិការណ៍អធិដ្ឋានចំពោះប្រទេសជប៉ុន និង ប្រព្រឹត្តទៅនៅថ្ងៃ សុក្រ ទី ២០ ខែ កក្កដា បរិវេណ ស្តាតចាស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបួងសួងដល់ប្រទេសម្ចាស់ជំនួយរបស់យើង បងប្អូនអាចចូលរួមដោយសេរី សូមបងប្អូនដែលចូលរួមសូមមេត្តាពាក់អាវស និង មានទៀនមួយកែវ"។ អ្នកនាងក៏បានបន្ថែមទៀតថា​"ទោះជាមិនសូវមានអ្នកចាប់អារម្មណ៍ក៏យើងត្រូវតែបំពេញកាតព្វកិច្ចក្នុងនាមបុគ្គលយើងដែលដឹងគុណប្រទេសដែលជាម្ចាស់ជំនួយ ប្រទេសដែលមានសម្ព័ន្ធភាពល្អរបស់យើង ។ ខ្ញុំគិតថាមិនសូវមានអ្នកចាប់អារម្មណ៍ច្រើនទេ សូម្បីតែប្រទេសនេះស្ទើរតែរលាយទាំងមូល ទាំងសំណង់ និងការបាត់បង់ជីវិតប្រជាពលរដ្ឋដោយគ្រោះមហន្តរ៉ាយនៃធម្មជាតិ Tan Kimsour អាចារ្យធំ នគររាជ អ្នកណាមិនចាប់អារម្មណ៍សូមកុំអោយតែពួកយើងបាត់បង់មនសិកាខ្លួនឯង" ។ យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ សង្ឃឹមថា បងប្អូនខ្មែរយើងអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ៕

ប្រភព៖ Chanlakhena Chorn