បើគិតមកទល់ពេលនេះ ការស្លាប់របស់ នាង Jang Ja Yeon តារាស្រីក្នុងរឿង F4 “Boy Over Flower” មានរយៈពេលជិត១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០៩ ដោយសារតែនាងធ្វើអត្តឃាត សម្លាប់ខ្លួន។ យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ រឿងរ៉ាវរបស់ Jang Ja Yeon ត្រូវបានទម្លាយដោយ មិត្តភ័ក្ដិជិតដិតរបស់អតីតតារាសម្ដែង Jang Ja Yeon បង្ហើបថា មុនពេលលាចាកលោក នាងត្រូវបានគេចាប់បង្ខំឲ្យរួមភេទជាក្រុម រងការវាយដំ និងមើលងាយ ខណៈជនដែលរំលោភគឺសុទ្ធតែជាអ្នកមានអំណាច និងឥទ្ធិពលក្នុងវិស័យសិល្បៈ។ កាលពីចុងខែមិថុនាកន្លងទៅនេះ ការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូល ប្រទេសកូរ៉េបានប្រកាសថានឹងស៊ើបអង្កេតឡើងវិញនូវរឿងក្ដីសម្លាប់ខ្លួនរបស់ អតីតតារាសម្ដែងស្រី Jang Ja Yeon ដែលបានទទួលមរណភាពកាលពីខែមីនា ឆ្នាំ២០០៩។ យោងតាមបណ្ដាញព័ត៌មាន Mydaily កាលពីថ្ងៃទី៦ខែកក្កដានេះ មិត្តភ័ក្ដិជិតស្និទ្ធិរបស់តួរឿង “កន្លង់បាក់ស្លាប កុលាបមានស្នេហ៍” បានឲ្យដឹងថា៖ “នាងមិនអាចទ្រាំជាមួយជីវិតទាល់ច្រកនោះ។ មុនពេលស្លាប់ នាងបានរងគ្រប់ក្ដីអាម៉ាសទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ បើផ្អែកតាមសំបុត្រចុងក្រោយរបស់ Ja Yeon សរសេរមុនពេលនាងស្លាប់ បានរៀបរាប់ក្នុងន័យស្ទើរតែខ្លោចចិត្តថា នាងត្រូវបានគេចាប់បង្ខំរំលោភបូក ច្រើនជាង១០០ដងឯណោះ។ ទោះជាយ៉ាងណាក្តី នៅពេលនេះសំនុំរឿងរបស់ Jang Ja Yeon កំពុងតែរើកកាយជាថ្មី ដោយក្រុមប៉ូលីសជំនាញ ដោយមានភស្តុតាងជាង ៥០០០ ទំព័រអំពីរឿងក្តីមួយនេះ។ ក្នុងនោះដែរ ក្រុមអ្នកសើុបអង្កេតបានបញ្ជាក់ថា Ja Yeon ពិតជាត្រូវគេចាប់បង្ខំរំលោភជាមួយបុរស៣ទៅ៥នាក់ក្នុងពេលតែមួយ។ ម៉្យាងវិញទៀត សម្រាប់សំនុំរឿងក្តី របស់តារាស្រីដ៏កម្សត់រូបនេះ នឹងចេញសេចក្តីប្រកាសជាផ្លូវការនៅដើមខែសីហា ឆាប់ៗខាងមុខនេះហើយ៕
ប្រភព៖ Zing