(Update) ខេត្តកោះកុង និងខេត្តព្រះសីហនុ កំពុងរងការគំរាមគំហែង យ៉ាងខ្លាំងពីទឹកភ្លៀង ដែលធ្លាក់ចុះមកមិនដាច់សោះ
-

(Update): ស្ថានភាពទឹកជំនន់នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ បានកើនឡើងមួយកម្រិតបន្ថែមទៀត គិតត្រឹមវេលាថ្ងៃត្រង់ម៉ោង ១២:៤៥ នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ។ ពេលនេះ ទឹកកំពុងហូរយ៉ាងគំហុកកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ ម និងមានកម្ពស់ប្រមាណ ១,៥០ ម ។ ចំណែកឯខេត្តកោះកុងវិញ ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង កំពុងវាយប្រហារតំបន់មួយចំនួន នៃស្រុកស្រែអំបិល ខេត្តកោះកុង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បរិមាណទឹកដ៏សន្ធឹកសន្ធាប់ ដែលហូរធ្លាក់ពីតំបន់ខាងលើ (តំបន់ទំនប់វារីអគ្គិសនីតាតៃ) គួបផ្សំនឹងទឹកភ្លៀងដែលបាន និងកំពុងធ្លាក់ជាប់ជាបន្តបន្ទាប់ បានធ្វើឱ្យទឹកព្រែកតាតៃ ជន់ឡើងលិចចូលភូមិឋានប្រជាពលរដ្ឋដែលនៅតាមមាត់ព្រែក ។