លោក សុខ សាន់នី ពេលឃើញរូបខ្លួនឯងកាលពីនៅតូចហើយ ស្រាប់តផ្ទុះសំណើចដោយមិនដឹងខ្លួន...
-

តារាសម្តែងវ័យក្មេង និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន និងជាតារាស្រស់សង្ហាក្នុងដួងចិត្តមិត្តនារីៗ លោក សុខ សាន់នី ស្រាប់តែនឹកឃើញរឿងកាលពីនៅកុមារភាព និងរូបថតផងនោះ ស្រាប់តែអស់សំណើចតែម្តង។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះរូបភាពកាលពីនៅកុមារភាព ដែលសុទ្ធសឹងតែស្រស់ស្អាត និងមានភាពទាក់ទាញយ៉ាងខ្លាំង។ យ៉ាងណាមិញលោកក៏បានរៀបរាប់ទាំងអស់សំណើចខ្លួនឯងថា "សុខៗឃេីញរូបខ្លួនឯងតាំងពីតូច ហាហា មានអីឃូតដែលតាគ្រាន់តែពិបាកមេីលតិច ជួយប្រាប់តិចមេីលខុសគ្នាខ្លាំងអត់អល់ណប់ ??"។ ទន្ទឹមនឹងនោះផងដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូលខមិន ព្រមទាំងសរសើរពីសម្រស់របស់លោកកាលពីនៅក្មេងថា "ស្អាតណាស់"។

ប្រភព៖ Sunny Sok