លោក ឆន សុវណ្ណារាជ បើស្រលាញ់ធម្មជាតិ ចូលរួមការពារថែរក្សាបរិស្ថានទាំងអស់គ្នា...
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បង្ហោះគួរឲ្យចាប់អារម្មន៍មួយឃ្លា សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ និងសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ព្រមជាមួយស្នាមញញឹមបុរសសង្ហារ អមទេសភាពយ៉ាងស្រស់បំព្រង។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ ក៏បានបង្ហោះសារថា "បើអ្នកស្រលាញ់ធម្មជាតិធម្មជាតិនិងស្រលាញ់អ្នកវិញ ចូលរួមការពារថែរក្សារបរិស្ថាននិងធម្មជាតិរបស់យើងអោយបានល្អទាំងអស់គ្នាណា ការងារទាំងនេះវាចាប់ផ្តើមពីយើងទាំងអស់គ្នា បំណងល្អពីមនុស្សស្រលាញ់ធម្មជាតិម្នាក់???"។ នៅក្នុងនោះផងដែរ ក៏មានការទទួលបានការគាំទ្រពីសំណាក់បងប្អូនជាច្រើន ដែលចូលចិត្តនឹងស្រលាញ់ធម្មជាតិទាំងអស់គ្នា៕

ប្រភព៖​ Chhorn Sovannareach