បុរសកំសត់ដេកគ្រាំទ្រូងនៅផ្ទះតែម្នាក់ឯង ព្រោះតែប្រពន្ធក្មេងរត់តាមប្រុសស្នេហ៍ចោលទ្រនំចាស់...
-

ពោធិ៍សាត់៖ បើគិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ជិតមួយខែហើយដែលប្រពន្ធរបស់លោក ឡុក ស៊ាវហ្វុងបានចាកចេញពីផ្ទះ ដោយទុក្ខឲ្យប្តីឈឺចាប់គ្រាំទ្រូង លួចបង្ហូរទឹកភ្នែកជារៀងរាល់ថ្ងៃ ព្រោះតែនឹកប្រពន្ធម្នាក់ដែលធ្លាប់ដេកអោបនឹងទ្រូង បន់ព្រះសំពះទេវតា ឲ្យតែប្រពន្ធត្រឡប់មកវិញ ទោះជាមានរឿងអ្វីក៏មិនប្រកាន់ដែល តែទល់មកដល់ថ្ងៃនេះទោហើយ មិនទាន់បានទទួលដំណឹងអ្វីសោះសូម្បីតែបន្តិច ទោះបុរសកំសត់រូបនោះពោលពាក្យទាំងអស់សង្ឃឹមថា "ប្រពន្ធខ្ញុំទៅចោលខ្ញុំ ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងឥតឧបមា ជួយស៊ែម្នាក់មួយមក សូមអង្វរដោយក្ដីអនុគ្រោះ"។ ក្រុមគ្រួសារខំប្រឹងដើររក ព្រមទាំងប្រកាសតាមវិទ្យុABC តាមទូរទស្សន៍ផង ក៏នៅតែមិនឃើញមកវិញ តើប្តីធ្វើខុសអីហេតុអីមិននិយាយគ្នាត្រង់ៗ ឬមួយនាងស្រីជ្រុលស្នេហ៍ជាមួយប្រុសផ្សេងហើយ លង់នឹងសំដីផ្អែមល្អែមរបស់គេហើយមែនទេ បានជាសម្រេចចិត្តចេញពីផ្ទះ។ យ៉ាងណាមិញ គ្រួសារនៅតែតាមរក ដោយបុរសកំសត់រូបនេះ រស់នៅភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃ ២០ មិថុនា ២០១៨ បើបងប្អូនបានឃើញរូបដូចភិនភាគខាងក្រោម សូមទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៩៩៩ ៣៤៤ដោយបងប្អូន និងក្រុមគ្រួសារ​មានការបារម្ភជាខ្លាំង។

ប្រភព៖ ឡុក ស៊ាវហ្វុង