សូមចូលរួមត្រេកអរផង! មេធាវីចិត្តធម៌ម្នាក់ ប្រកាសចេញមុខរកយុត្តិធម៌ជូនយុវតីរងគ្រោះដោយអំពើហិង្សា ជាមួយសង្សារចិត្តសាវ៉ា ដោយ…
សីហា
-

ថ្មីៗនេះវីដេអូបុរសម្នាក់ជិះរថយន្តម៉ាកToyotaPriusជាមួយនឹងប្អូនស្រីបាននាំគ្នាព្រួតវាយយុវតីវ័យក្មេងម្នាក់នៅតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជុំវិញនោះកំពុងត្រូវបានគេយកមកបង្ហោះចែកចាយព្រោងព្រាតពេញបណ្ដាញសង្គមជាមួយនឹងមតិរិះគន់ពីសំណាក់មហាជនយ៉ាងច្រើនទៅលើបងប្អូនបុរសរូបនោះ។

ដោយមើលឃើញពីភាពអយុត្តិធម៌និងការប្រើអំពើហិង្សាលើយុវតីវ័យទើបតែ២៣ឆ្នាំខាងលើលោកសេងចន្ថាដែលជាមេធាវីមួយរូបមិនព្រមឱបដៃឈរមើលរឿងក្ដីអយុត្តិធម៌នេះបានលោកក៏ប្រលយការដាស់តឿនស្មារតីដល់នារីរងគ្រោះនិងគ្រួសារបើសិនជាត្រូវការទាមទាររកយុត្តិធម៌ដើម្បីការងារសិទ្ធិកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្លួនលោកនឹងផ្ដល់សេវាតាមផ្លូវច្បាប់ទាំងស្រុងដោយមិនគិតកម្រៃបន្តិចឡើយ។
នេះជាសារទាំងស្រុងរបស់លោកមេធាវីសេងចន្ថាដែលបានសរសេររៀបរាប់លើហ្វេសប៊ុក «យប់មិញខ្ញុំមើលវីដេអូដំបូងមិនឃើញបុរសនោះវាយឡើយ,តែវីដេអូនេះមានសកម្មភាពវាយយ៉ាងច្បាស់ទៅលើប្អូនស្រីរងគ្រោះ។លោកមានប្អូនជាស្រីម្តាយលោកក៏ជាស្រីនិងអាចមានកូនស្រី។លោកមិនគួរត្រូវបានលើកលែងទេ,បើប្អូនស្រីឬឪពុកម្តាយប្អូនស្រីរងគ្រោះត្រូវការការពារសិទ្ធិកិត្តិយសនិងសេចក្តីថ្លៃថ្នូរ,យើងខ្ញុំនឹងផ្តល់សេវាគាំទ្រផ្លូវច្បាប់ទាំងស្រុងដោយមិនគិតកម្រៃឡើយ» ។
បើតាមវីដេអូដែលកំពុងល្បីពេញបណ្ដាញសង្គមនោះយុវតីវ័យ២៣ឆ្នាំខាងលើនិងបុរសរូបនោះគឺជាគូស្នេហ៍នឹងគ្នាហើយពួកគេទាំងពីរក៏បានជ្រុលជ្រួសរហូតដល់មានកូនក្នុងផ្ទៃថែមទៀតប៉ុន្ដែក្រោយមកដោយសារគ្រួសារខាងប្រុសមិនពេញចិត្តផ្ទុះជារឿងរ៉ាវឈ្លោះប្រកែកគ្នាទើបមានការប្រតាយប្រតប់រហូតមានអំពើហិង្សាកើតឡើងដូច្នេះ៕