ជួយស៊ែរឲ្យម្ចាស់បាត់លុុយដឹងផង...ម្ចាស់ហាងមួយកន្លែង រើសបានលុយមួយដុំ ដាក់ក្នុងថង់បា្លស្ទិច ប្រសិនបើបានដឹងដំណឹងនេះហើយ សូមទំនាក់ទំនងទៅបងស្រីវិញផង....
-

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខណៈមេឃកំពុងមានភ្លៀងធ្លាក់ និងមានភ្ញៀវមកយ៉ាងច្រើនចូលមកញុាំអាហារ នៅក្នុងហាងមួយកន្លែងរបស់ម៉ាក់យាយ អេន ណា ក៏ស្រាប់តែពេលដែលអ្នកស្រីប្រទះឃើញលុយមួយដុំខ្ចប់ដាក់ក្នុងថង់ប្លាស្ទិចបិទជិត តែអ្នកស្រីមិនហ៊ានបើមើលទេដឹងត្រឹមថាមានសុទ្ធតែក្រដាស់ប្រាក់១០០ដុល្លារ និងក្រដាស់៥០ដុល្លារ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រីក៏បានរៀបរាប់ថា "ភ្ញៀវជ្រុះលុយមួយកញ្ចប់នេះអត់ដឹងម៉ានទេ បើឃើញហើយសុំមកទទួលពីរផ្ទះបាយម៉ាក់យាយវិញផងចា៎?????? ល្ងាចមិញភ្ញៀវច្រើនអត់ច្បាស់ថាលុយបងណាទេ 077379978"។ មានបងប្អូនជាច្រើនបានចូលមកខមិនសរសើរពីទឹកចិត្តរបស់បងស្រី និងហើយថែមទាំងប្រកាសរកម្ចាស់របស់ទៀត នេះគឺជាទឹកចិត្តដ៏ល្អប្រពៃមួយដែលមិនអាចកាត់ថ្លៃបាន៕

ប្រភព៖ ម៉ាក់យាយ អេន ណា