នោះប្លែកទៀតហើយ បងប្អូន!!! គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ ប្រកាសឈប់ទិញ កាហ្វេ Amazo ចាប់ពីរពេលនេះតទៅ ដោយសារតែ.....
សូមជម្រាបដល់ម្ចាស់ Amazon Cafe Shop ដោយសារមានបុគ្គលិកថោកទាបមួយនៅខេត្តសៀមរាប ដែលប្រមាថលើការដង្ហែក្បួនរបស់ ចលនាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលការប្រមាថនេះមិនអាចទទួលយកបាន ។ ពួកយើងដែលជាសមាជិក និងធ្លាប់ផឹកកាហ្វេ ឬទិញផលិតផលដែលមាននៅក្នុង ហាងរបស់ Amazon ទាំងអស់ទូទាំងប្រទេស យើងប្រកាសឈប់ទិញបន្ដទៅទៀត ដើម្បីប្រឆាំងទៅនឹងការមើលងាយរបស់បុគ្គលិក Amazon មួយនេះ!
មួយវិញទៀត ប្រសិនបើអង្គភាព ឬកន្លែងការងារណាមួយដែលបានជ្រើសរើសនាងទៅធ្វើការ យើងនឹងឈប់ប្រើប្រាស់ ឬទិញសេវាកម្ម ឬផលិតផលនោះមួយក្រុមហ៊ុន ឬកន្លែងនោះផងដែរ ។ អ្វីដែលយើងចង់បាននាពេលនេះ គឺឲ្យនាងពិចារណាកំហុសរបស់ខ្លួន និងចេញមុខសុំទោសជាសាធារណៈ បើមិនដូច្នោះទេ យើងនឹងប្រកាសជំហរនេះ រហូត ។ LDP តំណាងឲ្យសភាវៈល្អ និងការពាររាល់ទង្វើល្អ ប្រយុទ្ធប្រឆាំងនឹងភាពគគ្លើនរបស់អំពើអាក្រក់ ទាំងខាងក្រៅ និងផ្នែកខាងក្នុងរបស់មនុស្ស យើងនឹងប្រឆាំងស្លាប់រស់ ដើម្បីពង្រីកអំពើល្អ ដែលខ្មែរកំពុងបាត់បង់ឡើងវិញ ដើម្បីឲ្យមនុស្សល្អកាន់តែមានជើងឈរ ហើយអំពើអាក្រក់នឹងវិនាស ៕ សូមអរគុណ! ប្រភពៈ Rin Panha
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។