តារាចម្រៀងនិងជាតារាបង្ហាញម៉ូដ អ្នកនាង ទូច ស្រីល័ក្ខ មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលឃើញប្អូនប្រុសម្នាក់ អង្គុយរៀនបណ្តើរ ពរប្អូនបណ្តើរ ធ្វើឲ្យអ្នកនាងស្រក់ទឹកភ្នែកមិនដឹងខ្លួន។ ជីវិតរបស់មនុស្សយើងមិនដូចគ្នានោះទេ ថ្វីត្បិតតែក្នុងក្រោមមេឃតែមួយតែ វាសនាខុសគ្នាស្រលះ។ យ៉ាងណាមិញអ្នកនាងទួច ស្រីល័ក្ខ ក៏បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "អេាយលេាកអេីយលេាកក្រេាមមេឃតែមួយតែវាសនាខុសគ្នា អាណិតសែនអាណិតរៀនបណ្តេីរមេីលប្អូនបណ្តេីរមីងពិតជាជាណិតក្មួយណាស់និងក្មួយតូចណាស់ដែរកេីតមកត្រូវម្តាយស្លាប់ទាំងក្មួយនៅក្មេង ថាតេីក្មួយរងារយ៉ាងណា?មីងមេីលរូបក្មួយហេីយធ្វេីអេាយមីងទល់ទឹកភ្នែកមិនបានដេាយសារតែរយលានអត្តន័យតាមរយៈរូបថតពីរសន្លឹក តេីមានបងប្អូនណាដឹងថាគាត់រស់នៅទីណាអត់? ខ្ញុំពិតជាចង់ជួបក្មួយទាំងពីរណាស់ដេាយមានសំលៀកបំពាក់និងសំភារះសិក្សារព្រមទាំងគឿងបរិភេាគបន្តិចបន្តួចដែរមីងចង់ផ្តល់ក្មួយទាំងពីរ?ជួយ shear ដេីម្បីបានដឹងទៅដល់ក្មួយផង"។ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសកំសត់ខាងលើ រស់នៅប្រទេសហ្វីលីពីន កុមារាជាបងដែលត្រូវបានគេស្គាល់ឈ្មោះថា Mateo Bano បានដាក់ប្អូនប្រុសតូចរបស់ខ្លួន Jerico ឲ្យអង្គុយនៅលើភ្លៅក្នុងថ្នាក់រៀនដើម្បីអាចឲ្យគេ មានឱកាសបានសិក្សារៀនសូត្រផង និងមើលថែទាំប្អូនប្រុសផង។ ម្តាយរបស់ពួកគេបានស្លាប់ដោយសារតែមានផ្ទៃពោះក្រៅស្បូន ជាហេតុធ្វើឲ្យរាល់គ្រប់បន្ទុកក្នុងគ្រួសារទាំងអស់ ត្រូវធ្លាក់មកលើលោក Matt ត្រូវជាឪពុក ដែលជាអ្នកបីបាច់មើលថែទាំកូនៗ និងធ្វើការរកប្រាក់ ដើម្បីចិញ្ចឹមគ្រួសារ ក្រោយពីប្រពន្ធបានស្លាប់ចោលបាត់ទៅ។តែដោយសារឪពុករវល់រកលុយមកចិញ្ចឹមគ្រួសារនោះគាត់ពុំសូវមានពេលគ្រប់គ្រាន់សម្រាប់មើលថែកូនៗឡើយ។
ប្រភព៖ Touch Sreyleak