ពិតជាម៉ែឪថោកទាបមែន!!! បើសិនជាថោកត្រឹមតែ ប្តីប្រពន្ធ ខ្លួនឯងមិនអីទេ តែនេះងំបង្រៀនកូន ឲ្យធ្វើចោរទៀត តើអនាគតគ្នាទៅជាយ៉ាងណា ទៅថ្ងៃមុខ.......(មានវីដេអូ)
-

ម៉ែឪធ្វើចោរមធ្យមទេ ងំបង្រៀនកូនអោយធ្វើចោរទៀត ពិតជាមហាថោកមែន ?? ខ្មែរ​យើងទៀត...!!! ចុះម៉េចក៏ចរិតថោក ទាំងប្តីទាំងប្រពន្ធអញ្ជឹង បើសិនជាថោកត្រឹមតែប្តីប្រពន្ធខ្លួនឯងមិនអីទេ តែនេះបំផ្លាញអនាគតកូន ដើម្បីតែផលប្រយោជន៏ផ្ទាល់ខ្លួនទៅវិញ ពិតជាកំពូលម៉ែឪថោកទាបរកលេខដាក់គ្មានមែន បើសិនជាចាប់បាន ត្រូវតែដាក់ទោសអោយធ្ងន់ធ្ងរ ហើយមិនអាចអោយក្មេងតូច នៅជាមួយម៉ែឪចិត្តតិរច្ឆានអញ្ជឹងបានទៀតនោះទេ ព្រោះថាអនាគតក្មេងនិងត្រូវខ្ទេចខ្ទី ព្រោះតែម៉ែឪចិត្តតិរច្ឆាននេះបង្រៀនមិនខានឡើយ ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោងជិត១១ព្រឹក មានប្តីប្រពន្ធ២នាក់ បានបន្លំធ្វើជាចូលមកទិញថ្នាំ នៅហាងលក់ថ្នាំពេទ្យមួយកន្លែង ហើយឆ្លៀតឳកាសបុគ្គលិកលក់ថ្នាពេទ្យ កំពុងតែរវល់និយាយជាមួយខ្លួន ក៏បានប្រើប្រាស់កូនរបស់ខ្លួន អោយបន្លំចូលទៅក្នុងផ្ទះ ហើយលួចយកទូរស័ព្ទរបស់បុគ្គលិកស្រីនោះតែម្ដង។ រឿងដែលយើងហួសចិត្តបំផុតនោះ គឺម៉ែឪនេះដើម្បីតែផលប្រយោជន៏ផ្ទាល់ខ្លួន សុខចិត្តបង្រៀនកូនដែលនៅតូច អោយក្លាយជាចោរលួចទៅវិញ ហើយដែលយើងបារម្មណ៏បំផុតនោះ គឺមិនដឹងថាអនាគតរបស់ក្មេងនោះ ថ្ងៃក្រោយនិងក្លាយជាយ៉ាងណាទេ បើមានម៉ែឪចរិតថោកទាបអញ្ជឹងនោះ ។

ប្រភពៈ Vanny Seven