ខ្លោចចិត្ត...លោកតាចំណាស់ម្នាក់ពិការភ្នែក ត្រចៀកធ្ងន់ អង្គុយពិសារបានខ្លោច ផ្អូម ទាំងវេទនា...
-

លោកកំសត់ម្នាក់រស់នៅ ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង ដោយរស់នៅទាំងត្រដរ គ្មានទីពឹង​ រស់នៅក្នុងខ្សែរជីវិតវេទនា ក្រលំបាក តោកយ៉ាក គ្មានថ្ងៃបានស្គាល់រស់ជាតិម្ហូបឆ្ងាញ់នឹងគេម្តងណាឡើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះរូបភាពរបស់លោកតាកំសត់ថា"ជីវិតដ៏កំសត់របស់លោកតាពិការភ្នែក ធ្ងន់ត្រចៀក ពិសារបាយខ្លោច ផ្អូម គ្មានសាច់បន្លែ តែទ្រាំព្រោះជីវិតក្រលំបាក ផ្ទះទ្រុឌទ្រោម រស់នៅជាប្អូន ពិការដូចគ្នា នៅឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង"។

ប្រភព៖ Neary Khmer