បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Chandavann Bour បានរៀបរាប់ថា "សួស្តី មិត្តទាំងអស់គ្នាពេលនេះយើងខ្ញុំ ទទួលបានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន៦នាក់ហើយតែយើងខ្ញុំ សូមអនុញ្ញាតិទទួល ការបរិច្ចាគបន្តទៀតដោយមូលហេតុការពារប្រការចៃដន្យណាមួយដែលនាំឲ្យមិនគ្រប់តំរូវការពេទ្យ (ចំនួន៥សាក់) ។ សូមអរគុណចំពោះការជួយរបស់លោកអ្នក ជាពិសេសសប្បុរសជន ទាំង៦រូប ។ សូមគោរពជូនពរសុខភាពល្អដល់មិត្តគ្រប់ៗគ្នា"។ គួរបញ្ជាក់ផងដែរថា សួស្តីមិត្តភក្តិក្នុងបណ្តាញសង្គមទាំងអស់, នាងខ្ញុំ និងគ្រួសារ មានក្តីទុក្ខព្រួយជាខ្លាំងដោយសារក្មួយប្រុស វ៉ាត មុន្នីឧត្តម មានជម្ងឺបេះដូងធ្ងន់ធ្ងរ ដែល តម្រូវឲ្យព្យាបាលដោយការវះកាត់ និងបញ្ចូលឈាម។ ក្មួយប្រុសរបស់នាងខ្ញុំ គឺមានប្រភេទក្រុមឈាម A- (អេដក) ហើយប្រភេទក្រុមឈាមនេះ មិនមានឈាមសម្រាប់ជួយសង្គ្រោះនៅក្នុងមន្ទីរពេទ្យឡើយ។ អាស្រ័យហេតុនេះហើយ នាងខ្ញុំ និងក្រុមគ្រួសារ សូមការជួយពីសំណាក់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ ដែលមានប្រភេទក្រុមឈាម A- (អេដក) មេត្តាជួយផ្តល់ឈាម ដើម្បីជួយសង្រ្គោះក្មួយនាងខ្ញុំដោយអនុគ្រោះផង។ នាងខ្ញុំ និងក្រុមគ្រួសារ សូមអរគុណ និងសូមជូនពរ ដល់បងប្អូនទាំងអស់ ជួបប្រទះនូវសុខភាពល្អទាំងអស់គ្នា។ សូមមេត្តា ទំនាក់ទំនង តាមទូរស័ព្ទលេខ 012 249 948។ គាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ទៅវិញទៅមក ឈាមរបស់គាតត្រូវ នឹងប្រភេទឈាមអាដក ឬ អូដក។ Dear all friends in Facebook, I and my whole family were very sock because of my lovely nephew Vat Mony Outdom got a serious problem with heart disease that immediately needs to be operated and blood insertion. My nephew is in blood group A__ and now there is no blood group A__ in the hospital. Based on the above information, I and my whole family request your kind help who have Blood Group A__ to support my nephew who waiting for your donation. I am fully respected all of you with your kind support. Wish you all be healthy! Thanks។
ប្រភព៖ Chandavann Bour