យីខ្លាំងបាត់ មានអីទៀត!!! នាំ​ប្តី​ចុង​មកលេង​ផ្ទះ​មិត្តភក្តិ ត្រូវ​ប្ដី​ដើម​លប​វ៉ៃពីក្រោយ ចំ​កញ្ចឹង ក បណ្ដាលឲ្យរងរបួសធ្ងន់ ចូលដេកនៅមន្ទីពេទ្យ
-

កំពង់ធំៈ កាលពី​វេលា​ម៉ោង៦ៈ២០នាទីព្រលប់ ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ខាងមុខផ្ទះ​មិត្តភក្តិ​ឈ្មោះ​វី ភេទ​ស្រី ក្នុងភូមិ​បា​នាគ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហេតុការណ៍នេះបានកើតឡើងដោយនារីជាប្រពន្ធ បាននាំ​ប្តី​ចុង​មកលេង​ផ្ទះ​មិត្តភក្តិ ក៏ត្រូវ​ប្ដី​ដើម​លប​វ៉ៃ​ប្តី​ចុង ​ចំ​កញ្ចឹង ក បណ្ដាលឲ្យរងរបួសធ្ងន់ ចូលដេកនៅមន្ទីពេទ្យ។

ជនរងគ្រោះ​ដែលត្រូវប្ដីដើមវ៉ៃមានឈ្មោះ យ​ង ភា​រុណ អាយុ២៤ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។ រីឯប្រពន្ធមាន​ឈ្មោះ ចំរើន អាយុ៣០ឆ្នាំ ទីលំនៅ​ភូមិ​តា​ប្រុក​ថ្នល់ជាតិ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ជនដៃដល់​ជា អតីតប្តី​ដើម​ មានឈ្មោះ​ជូ សុខ​ណាត អាយុ៣០ឆ្នាំ ទី​លំ​ភូមិ ឃុំ​កើត​ខាងលើ។
ស្ត្រី​ឈ្មោះ ចំរើន អតីត​ប្រពន្ធ​ជនដៃដល់​បាន​រៀបរាប់ថា អ្នកស្រី​បានរួម​រស់​ជាមួយ​ប្តី​ដើម​ឈ្មោះ ជូ សុខ​ណាត អស់​រយ:ពេល​ជាច្រើន​ឆ្នាំ ហើយ​ថែមទាំង​មានកូន​ពីរ​នាក់ ប៉ុន្តែ​ការរស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​មកនេះ អ្នកស្រី​រស់នៅ​មិនដែល​បាន​ល្ហែ ល្ហើយ​ម្តងណា​ឡើយ លោក​ប្តី​ផឹកស៊ី​ស្រវឹង រករឿង​វ៉ៃ​ដំ​ច្រំ​ធាក់ គ្មាន​ពេល​ស្រាក​ស្រា​ន អ្នកស្រី​ទ្រាំ​មិនបាន ក៏​សុំ​ប្តី​លែងលះ ហើយ​បាន​ចែក​កូន១ម្នាក់​ស្រេចបាច់​អស់​ទៅហើយ អ្នកស្រី​បានបញ្ជាក់​ថា ការ​លែងលះ​នេះ តាំ​ពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។