តារាសម្តែង លោក អុឹម ជីវ៉ា ថ្ងៃនេះបានទៅសួរសុខទុក្ខប្អូនប្រុស ម៉ឺន ពិសិទ្ធ ដែលកំពុងដេកសំរាកនៅមន្ទីរពេទ្យ រុស្ស៊ី ដោយសារតែមានជំងឺរលាកស្រោមខួរនិងរបេងយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យតារារូបនេះសន្លប់អស់រយៈពេលយ៉ាងយូរមកនោះ ។ យ៉ាងណាមិញ លោក អុឹម ជីវ៉ា បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "ថ្ងៃនេះខ្ញុំបាទ អុឹមជីវ៉ា និងលោកគីរី តំណាងអោយសមាគមសិល្បករខ្មែរ បាននាំយកថវិការចំនួន១០០០ ០០០( មួយលានរៀល) ទៅឧបត្ថម្ភជូនដល់ប្អូន ពិសិដ្ឋ ដែលជាតារាសំដែងនិងចំរៀង ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ពេទ្យរុស្សី ដោយសារជំងឺរលាកស្រោមខួនិងរបេង ។ តំណាងអោយអ្នកបង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគម ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរយកចិត្តទុក្ខដាក់ជួយឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរជាប្រចាំឆ្នាំសំរាប់សិល្បករចាស់ជរានិងមានជំងឺក្រីក្រខ្វះខាត ។ សូមគោរពជូនពរសម្តេចទាំងពីមានសុខភាពល្អ អាយុយឺនយូ ?? ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា ក្រុមប្រឹក្សាសមាគមសិល្បករខ្មែរ"។ ទន្ទឹមនោះផងដែរ ក៏មានអ្នកជូនពរឲ្យប្អូនប្រុសឆាប់ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះ។
មានវីដេអូ៖ ប្រភព៖ អុឹម ជីវ៉ា