ដេននី ក្វាន់ ព្រមានទៅលើអ្នកដែលប្រមាថ គូដណ្តឹងរបស់ខ្លួនថា "បើចង់ល្បីខ្លាំងរកវិធីផ្សេងទៅ"
ភ្នំពេញៈ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងគណនីហ្វេសប៊ុក លោក ច័ន្ទ មករា ដែលគេស្គាល់ថា ជាគូដណ្តឹងតារាសម្តែងសិចស៊ី ដេននី ក្វាន់ ក៏បានបង្ហាញរូបលោកគេងនៅលើគ្រែពេទ្យ ដោយភ្ជាប់ជាមួយសារបង្ហាញពីអាការៈជំងឺនិងអត្ថន័យតូចចិត្ត ត្បិតមានអ្នកមិនគាំទ្រ ហាក់ដាក់បណ្តាសារបន្ថែម។ ក្នុងនោះលោកនិយាយទៀតថា បេីកភ្នែកឡេីងព្រាលៗ ទាំងខ្លួនខ្ញុំទេីបងេីបពីសន្លប់ អំឡុងពេលខ្ញុំឈឺត្រូវវះកាត់ មិនទាន់ទាំងមានកម្លាំងងេីបពីកន្ទេលផង សួម្បីនិយាយក៏មិនបាន បែជាខ្ញុំត្រូវលឺពត៏មានតាមរយះបងប្អូន រាប់អានជាមួយខ្ញុំថា មានក្មេងភេទទី៣ម្នាក់ ជេរប្រមាថខ្ញុំទាំងមិនដែលស្គាល់ រឺពាក់ពន្ឋ័ជាមួយក្មេងនោះទាល់តែសោះ ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។