ជួយស៊ែរអំពើល្អ...ដេននីក្វាន់ សន្យាថានឹងបន្ដការងារមនុស្សធម៌ដរាបណានៅតែមានលទ្ធភាព
ណារ៉ា
-

តារាសម្ដែងសាច់សខ្ចី រាងតូចច្រឡឹង ដើមទ្រូងទ្រលក់ទ្រលន់  ដេននីក្វាន់ ជាតារាស្រីមួយរូបចូលចិត្តបង្ហាញភាពសិចស៊ី ។ ដោយឡែកបើក្រឡេកមើលការងារវិញប្រចាំថ្ងៃឃើញថាកញ្ញាពិតជាមមាញឹកខ្លាំងណាស់ទាំងការថត ការលក់ផលិតផល ថែមទាំងមានឃ្លាំងលក់រថយន្ដទៀតផង។

ដោយឡែកចំពោះការងារមនុស្សធម៌វិញ ជារឿយៗតែងឃើញកញ្ញាចនាំយកជំនួយចុះជួយបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតតាមលទ្ធភាពដែលមាន ។
ទន្ទឹមហ្នឹងនេះកញ្ញា ដេននីក្វាន់ បានពោលថា៖ «កុំចាយពេលវេលាអត់ប្រយោជន៏ច្រើនពេក គួរចំណាយពេលវេលារបស់ខ្លួនទៅធ្វើរឿងល្អៗអោយបានច្រើន ព្រោះជីវិតរបស់មនុស្សយើងគឺខ្លីណាស់ មិនមែន៥០ឆ្នាំពីរដងទេ. ចាំទុកណាកាលដែលយើងបានធ្វើបុណ្យ យើងអាចភ្លេចតែផលបុណ្យគឺមិនភ្លេចយើងទេ...ខ្ញុំមិនដឹងថាពេលវេលារបស់ខ្ញុំនៅសេស សល់ប៉ុណ្ណាទេ តែខ្ញុំក៏សន្យានិងខ្លួនខ្ញុំថា និងបន្តការងារមនុស្សធម៌នេះរហូតទៅតាមពេលវេលានិងលទ្ធភាពដែលនាងខ្ញុំមាន»៕