អរណាស់...នារីម្នាក់ហោរកញ្ជ្រៀវ ពេលដែលឃើញលុយដ៏ច្រើន នៅចំពោះមុខ...(មានវីដេអូ)
ភ្នំពេញ ៖ មនុស្សម្នាក់តែងតែមានការសន្សំប្រាក់តាមរបៀបរៀងៗខ្លួន មានអ្នកខ្លះសន្សំតាមធនាគារ អ្នកខ្លះទៀតសន្សំលុយនៅក្នុងកូនជ្រូក ដើម្បីជាទុនសម្រាប់ការរកស៊ី ឬការដើរលេងកំសាន្តជាដើម។ យ៉ាងណាមិញបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nop 70 បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពបងស្រីម្នាក់ដែលមានទឹកមុខយ៉ាងស្រស់ស្រាយ ពោលពេញទៅដោយស្នាមញញឹម ដោយគាត់បានប្រើប្រាស់ការសន្សំតាមបែបពីមុន ដោយយកលុយទៅសន្សំក្នុងកូនជ្រូក ហើយនៅក្នុងថ្ងៃនេះផងដែរ គាត់បានបោកកូនជ្រូកសំណព្វរបស់គាត់ ដែលខំសន្សំជាយូរមកហើយ។ បើយោងតាមគេហទំព័រមួយនេះ បានបង្ហោះវីដេអូ បង្ហាញពីអារម្មណ៍របស់បងស្រីរំភើបជាខ្លាំង ដោយនៅក្នុងវីដេអូមួយនោះ មានសំលេងហោកញ្ជ្រៀវខ្លាំងៗ សប្បាយរីករាយនៅពេលដែលឃើញប្រាក់ដែលខ្លួនបានសន្សំមានចំនួនច្រើនយ៉ាងនេះ។
មានវីដេអូ៖ ប្រភពៈ Nai
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។