នៅមង្គលការជាថ្ងៃមួយដែលបងប្អូនប្រុសស្រីជាច្រើនមកជួបជុំគ្នា មិនថានៅឆ្ងាយយ៉ាងណា ក៏ត្រូវតែមកចូលរួមក្នុងពិធីជ័យមង្គលមួយនេះ។ យ៉ាងណាមិញក្នុងមួយសប្តាហ៍កន្លងមកនេះ នៅតែមានភ្លៀងជាប់ៗគ្នា ធ្វើឲ្យមង្គលការមួយពោរពេញទៅដោយភាពសប្បាយរីករាយ បែរជាស្រពោរដូចផ្កាត្រូវថ្ងៃ ដោយសារតែភ្លៀងធ្លាក់ឥតប្រណៃ។ ទោះជាយ៉ាងណា នៅក្នុងពិធីមង្គលការមួយ ដែលបានប្រារព្ធនៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨នេះ ធ្វើឲ្យមហាជនមានការអាណិតអាសូរ ដល់ម្ចាស់ដើមការជាខ្លាំង។ ពិធីមង្គលការមួយនេះមិនអាចលើកថ្ងៃ បាននោះទេ ព្រោះតែដល់ថ្ងៃទៅហើយ ម្ល៉ោះហើយត្រូវតែបង្ខំចិត្តសង់រោងការទាំងទឹកភ្នែក។ តាំងពីព្រឹមព្រលឹមមកមិនសូវភ្លៀងខ្លាំងនោះទេ គឺទឹកត្រឹមតែភ្នែកគោលតែប៉ុណ្ណោះ លុះរសៀលថ្ងៃពិសារភោជនីហារ មានភ្លៀវធ្លាក់មួយមេទៀតបណ្តាលឲ្យលិចកាន់់តែខ្លាំងជិតដល់ត្រឹមជង្គង់ យ៉ាងណាក៏សុំអរគុណដល់ភ្ញៀវកិត្តយសទាំងអស់ ដែលបានចូលរួម ទោះបីជាមិនទៅតាមការអញ្ជើញយ៉ាងណាក្តី។ អ្នកដែលបានចូលរួមសុទ្ធតែសម្តែងការអាណិតម្ចាស់ដើមការជាពន់ពេក ដោយម្នាក់ៗលើកឡើងថា "ឲ្យធ្វើម៉េចបើដល់ថ្ងៃហើយ នឹកស្មានថាទឹកវាស្រកតែដឹងអីទឹកជំនន់កាន់តែច្រើន"។ មានអ្នកខ្លះបានលើកឡើងថា "អាណិតម្ចាស់ដើមការណាស់ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បង្ខំចិត្តធ្វើរោងការកណ្តាលទឹក ព្រោះមិនដឹងទៅជួលកន្លែងណាទាន់ ដល់ថ្ងៃហើយ! ១៨ កក្កដា ២០១៨"។
ប្រភព៖ Seng Nget