មានអនាគតល្អណាស់ប្អូនៗ អាយុទើបតែ១៧.១៨ឆ្នាំ!!! ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរប្លន់ប្រដាប់ដោយដុំថ្ម យ៉ាងសកម្មប្រចាំស្រុកស្អាង ចំនួន៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
-

កណ្តាលៈ កាលពីព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរប្លន់ប្រដាប់ដោយដុំថ្ម យ៉ាងសកម្មប្រចាំស្រុកស្អាង ចំនួន៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលប្រព្រឹត្តនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៨ តាមមាត្រា ៣៥៣​ ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសរយះពេល ៣ឆ្នាំទៅ១០ឆ្នាំ ។

ជនត្រូវជាប់ចោទទាំង៤នាក់មានឈ្មោះ ១ឈ្មោះរិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល។ ទី២ឈ្មោះខៀវ គីមឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ទី៣ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ទី៤ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយធ្វើសកម្មភាពប្លន់ជិត១០លើក សម្រេចបាន០៥លើក ។
កម្លាំងប៉ុស្តិ៍សិត្បូ សហការជាមួយកម្លាំងផ្នែកព្រហ្មទ័ណ្ឌ ស្រុកស្អាង បានស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ចំនួន៣នាក់ទៀត ឈ្មោះលីម គីទ្រី អាយុ១៧ឆ្នាំ ឈ្មោះខៀវ គីមឡុង អាយុ១៨ឆ្នាំ និងឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ១៨ឆ្នាំ ៕