ភ្នំពេញ៖ អ្នកគ្រូវិទ្យាល័យអូជ្រៅម្នាក់មានជំងឺដ៏កាចសាហាវមួយ ដែលអ្នកគ្រូបានធ្លាក់ខ្លួនឈឺអស់រយៈពេល២ឆ្នាំមកហើយ ដោយសភាពរាងកាយទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ចុះខ្សោយជារៀងរាល់ថ្ងៃ។ ដោយមានការក្តីអាណិតដ៏អ្នកគ្រូ សិស្សានុសិស្សទាំងអស់បានបង្ហោះសារ និង អំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន ជួយដល់អ្នកគ្រូខ្ញុំផង ព្រោះអ្នកគ្រូត្រូវការដូរឈាម ១សប្តាហ៍ចំនួន ២ដង ហើយគ្មានលទ្ធភាព ណាមួយអ្នកគ្រូគាត់ចង់នៅបង្រៀនបន្តទៀត។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Ign Huot បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "នាងខ្ញុំឈ្មោះ វន់ សុទ្ធារី ភេទស្រី អាយុ 38 ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យអូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបម្រើការអស់រយៈពេល 18 ឆ្នាំមកហើយ។ នាងខ្ញុំមានជំងឺខូចតម្រង់នោម ហើយរាល់ថ្ងៃនេះពេទ្យតម្រូវឲ្យទៅលាងឈាមមួយសប្ដាហ៍ពីរដងអស់រយៈពេលពីរឆ្នាំដោយអស់លទ្ធភាពព្យាបាលជំងឺពេទ្យតម្រូវឲ្យនាងខ្ញុំដូរក្រលៀន ហើយនាងខ្ញុំគ្មានលទ្ធភាពក្នុងការផ្លាស់ប្ដូរ នាងខ្ញុំសូមឲ្យសម្ដេចជួយក្នុងការព្យាបាលដោយចិត្តសន្ដោសប្រណីដើម្បីឲ្យនាងខ្ញុំបានបម្រើការជូនប្រទេសជាតិតទៅមុខទៀត។"។ យ៉ាងណាមិញក៏មានសិស្សានុសិស្សជាច្រើនដែលគោរពស្រលាញ់ដល់អ្នកគ្រូ ក៏សូមអំពាវនាវដល់សម្តេច មេត្តាជួយដល់អ្នកគ្រូរបស់ខ្ញុំផង ដើម្បីឲ្យគាត់បានបម្រើការងារដែលគាត់ស្រលាញ់មួយនេះតទៅមុខទៀតបាន។
ប្រភព៖ Ah Ign Huot