ភ្ញាក់ផ្អើលខ្លាំងពេលឃើញ តារាសម្តែង ស្រីរាងស្រឡូនគួរឲ្យស្រលាញ់ម្នាក់ ស្និទ្ធស្នាលជាមួយតារាកំប្លែង នាយគ្រឿន ពេញទឹកដីនៃខេត្តកោះកុង
-

កោះកុងៈ ភ្ញាក់ផ្អើលខ្លាំងពេលឃើញ តារាសម្តែង ស្រីរាងស្រឡូនគួរឲ្យស្រលាញ់កញ្ញា សួង ស៊ីធឿន បង្ហាញខ្លួនក្នុងរូបភាពស្និទ្ធស្នាលជាមួយតារាកំប្លែង នាយគ្រឿន ពេញទឹកដីនៃខេត្តកោះកុង។ ភ្លាមៗនេះកញ្ញា សួង ស៊ីធឿន ឆ្លើយតបភ្លាមដើម្បីទប់ស្កាត់ការយល់ច្រឡំ របស់មហាជន ដោយនាងនិយាយថា តាមការពិតនាងនិងនាយគ្រឿន ចេញទៅខេត្តកោះកុង ពេលនេះព្រោះតែត្រូវរួមសម្តែង ភាពយន្តរួមគ្នាតែប៉ុណ្ណោះ មិនមែនដើរកម្សាន្ត បែបស្ងាត់ៗនោះទេ គឺទៅទាំងក្រុមតែម្តង សូមកុំយល់ច្រឡំ។

តារាស្រីរូបនេះបញ្ជាក់ថា នាងនិងសិល្បករដ៏ទៃរួមទាំងផលិតករ បានធ្វើដំណើរទៅកាន់ទឹកដីនៃ ខេត្តកោះកុង ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨មកម្ល៉េះ ព្រោះត្រូវចូលរួមថតភាពយន្តខ្នាតធំថ្មីមួយ របស់ផលិតកម្ម បដិហា គឺរឿង "ព្រាយ" ហើយនាងនិងនាយគ្រឿនគឺជាតួឯកតែម្តង។ តារាស្រីរូបនេះបញ្ជាក់ថា មានគេតាមមើលច្រើន ក្រោយនាងនិងនាយគ្រឿងចេញទៅទីសាធារណៈ ប៉ុន្តែពួកគាត់បាត់ចម្ងល់ ក្រោយពីឃើញរួមដំណើរជាមួយក្រុមការងារថតដទៃទៀត។ នាងថាអាចនឹងចំណាយពេលប្រមាណមួយសប្តាហ៍ដើម្បីថតភាពយន្តថ្មីខាងលើ។
គួរបញ្ជាក់ដែរថាតារាសម្តែងស្រីស្រស់សោភា សួង ស៊ីធឿន បានលេចមុខមាត់ខ្លាំងក្រោយពីនាងចូលរួមសម្តែងភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់ ដូចជារឿង "សរសរកន្លោង" រឿង "ទារុណកម្មខ្មោច" ហើយក៏កំពុងសម្តែងក្នុងភាពយន្តភាគរបស់ផលិតកម្ម LD Picture គឺរឿង "វិញ្ញាណជ្រែកបេះដូង" ជាដើម៕